ស្មាតហ្វូន Galaxy S7 នឹងចេញនៅថ្ងៃទី១១ ខែមីនា

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិត ស្មាតហ្វូនកូរ៉េខាងត្បូង បានរំពឹងយ៉ាងខ្ពស់ថា ស្មាតហ្វូន Galaxy S7 នឹងចាប់ផ្តើមរំកិល ចេញទៅទ្វីបអឺរ៉ុប នៅថ្ងៃទី១១ ខែ មីនា ឆ្នា២០១៦ ។ ព័ត៌មានេះបានទម្លាយដោយ @ShaiMizrachi ហើយក៏ប្រភពមួយគួរ ឲ្យទុកចិត្តលើបញ្ហា ស្មាតហ្វូន កន្លងមក នេះបើយោងតាម gsmarena ចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។

បើសិនជាកាលបរិច្ចេទនោះ ជារឿងត្រឹមត្រូវ ស្មាតហ្វូន Galaxy S7 នឹងរំកិលទៅកាន់ទីផ្សារ ពិភពលោកតែម្តង ។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទ កូរ៉េខាងត្បូង បាននាំចេញស្មាតហ្វូន សរុបចំនួន ៨៥.៦ លានគ្រឿង សម្រាប់ឆមាសទី៤ ក្នុងឆ្នាំ២០១៥ ហើយគិតពេញមួយឆ្នាំ ៣២៥លានគ្រឿង ជាចំនួនមួយធ្វើឲ្យ Samsung ឈរនៅលេខរៀងទី១៕

ស្មាតហ្វូន Galaxy S7 នឹងចេញនៅថ្ងៃទី១១ ខែមីនា