​វិធីធ្វើ : សម្ល​ក្រហម​ត្រី​រ៉ស់​

Doliprane TVC

​គ្រឿងផ្សំ
– ត្រី​រ៉ស់​កាត់​ជា​កង់ៗ​ ​: ១៥០ ក្រាម​
– ល្ពៅ​ទុំ​ល្មម​ហាន់​ដុំៗ​ ​: កន្លះ​ចានចង្កឹះ​
– ត្រប់ស្រួយ​ពុះ​ជា​ពីរ​ ​: ៥ ចានចង្កឹះ​
– ម្រេច​ខ្ចី : ១ ទៅ ២ ស្លាបព្រា​បាយ​
– ប្រេងឆា : ២ ស្លាបព្រា​បាយ​

– ទឹកត្រី : ២ ស្លាបព្រា​បាយ​
– ស្ករស : ១ ស្លាបព្រា​កាហ្វេ​
– ទឹក​ស៊ុប​រសជាតិ​សាច់មាន់​ ​: ២ ចានចង្កឹះ​កន្លះ​
– ស្លឹក​ក្រូចសើច​ហាន់​ ​: ៣ សន្លឹក​
– ស្លឹក​ជីរនាងវង : ៣ ភាគ ៤ ចានចង្កឹះ​
– គ្រឿងសម្ល​ក្រហម : ១ ភាគ ៤ ចានចង្កឹះ​

​គ្រឿងផ្សំ​សម្ល​ក្រហម​
– ម្ទេស​ឆ្អើរ​យក​គ្រាប់​ចេញ និង ត្រាំ​ទឹក : ៧ ផ្លែ​
– រំដេង​ហាន់​ ​: ១ ស្លាបព្រា​កាហ្វេ​
– គល់​ស្លឹកគ្រៃ​ហាន់​ ​: ១ ស្លាបព្រា​បាយ​
– សម្បក​ក្រូចសើច​ហាន់ : កន្លះ​ស្លាបព្រា​កាហ្វេ​
– ឫស​ជីរវ៉ាន់ស៊ុយ​ហាន់ : ១ ស្លាបព្រា​បាយ​

– ខ្ទឹមក្រហម​ហាន់ : ៣ ស្លាបព្រា​បាយ​
– ខ្ទឹមស​ហាន់​ ​: ១ ភាគ ៤ ចានចង្កឹះ​
– កាពិ​ ​: ១ ស្លាបព្រា​កាហ្វេ​
– ម្រេច​គ្រាប់​ ​: ១ ភាគ ៤ ស្លាបព្រា​កាហ្វេ​
– អំបិល : ១ ស្លាបព្រា​កាហ្វេ​
– យក​គ្រឿងសម្ល​ក្រហម​ទាំងអស់​បុក​ឱ្យ​ម៉ដ្ឋ​

​វិធី​ធ្វើ​
– ចាក់​ប្រេងឆា​ចូល​ខ្ទះ​ដោយ​ប្រើ​ភ្លើង​តិចៗ រង់ចាំ​ឱ្យ​ប្រេង​ក្តៅ ទើប​បង់គ្រឿងសម្ល​ក្រហម​ដែល​បាន​ត្រៀម​លីង​ឱ្យ​ធុំក្លិន​ឈ្ងុយ សឹម​បង់​ត្រី និង ល្ពៅ​។​
– បន្ត​លីង​ប្រហែល ៣ នាទី ទៀត​ទើប​ចាក់ទឹក​ស៊ុប​រសជាតិ​សាច់ មាន់​ពាក់កណ្តាល និង រម្ងាស់​រហូត​ល្ពៅ​ជិត​ឆ្អិន ។​

– បង់​ត្រប់ និង ម្រេច​ខ្ចី ព្រមទាំង​ចាក់ទឹក​ស៊ុប​នៅសល់​ពាក់កណ្តាល​ទៀត​ចូល រួច​បន្ថែម​រសជាតិ​ដោយ​ទឹកត្រី និង ស្ករស ។​
– បើកភ្លើង​ឱ្យ​ខ្លាំង​រហូត​ពុះ​បាន ២ នាទី បង់​ស្លឹក​ក្រូចសើច និង ជីរនាងវង រួច​ដួស​ដាក់​ចាន​ទទួលទាន​ទាន់​នៅ​ក្តៅៗ ៕