ម្ចាស់​ម្កុដ​បវរកញ្ញាចិន​អន្តរជាតិ​ឆ្នាំ២០១៤​ទទួល​រ​ង្វាន់​ពី Kevin Cheng​

 ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ អតីត​បវរកញ្ញាចិន​អន្តរជាតិ ​ដែល​មាន​សញ្ជាតិ​ កាណាដា​ ដើម​កំណើត​ចិន​បាន​ទទួល​រង្វាន់​ពី​គូ​ស្នេហេ៍​ក្រវិលមួយគូ​។ នាង​បាន​បង្ហាញ​នូវ​សេចក្តីរីករាយរបស់នាង​ ព្រោះ​វាជាម៉ូត​ដែល​សាមញ្ញបំ​ផុតសម្រាប់នាង។​GraceChan បាននិយាយថា៖ “ក្រវិលមួយគូនេះមិនមែនជាអំណោយសម្រាប់គម្រប់ខួបនៃការ ស្រលាញ់គ្នារវាងពួកយើងទាំងពីរនោះទេ”។ ​នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ខាងមុខ នាងនៅមិនទាន់មានគំរោងក្នុងការរៀបអំណោយនៅឡើយទេ អាចពួកគេប្រារព្ធដើមខែ ព្រោះខណៈពេលនោះKevin មិនបាននៅទីក្រុង ហុងកុងទេ។ តារាស្រីរូបនេះនឹងទៅលេងគ្រួសារខាង Kevin សម្រាប់បុណ្យចូលឆ្នាំខាងមុខ និងរៀបចំអំណោយសម្រាប់ពួកគេផងដែរ។ ស្រីស្អាតរូបនេះបាននិយាយថា៖ “ខ្ញុំមិនសូវចេះធ្វើម្ហូបនោះទេ ខ្ញុំចង់រៀនចម្អិន ជាពិសេសមុខម្ហូបទាក់ទងទៅនឹងការចំហុយ ព្រោះថាចង់ចំហុយនំខេកការ៉ុត ដែលនំនេះ បញ្ជាក់ពីសេចក្តីស្រលាញ់ដ៏ធំធេងសម្រាប់គ្រួសារ”។ ចំពោះតារាស្រីរូបនេះបានព្យាយាម យកចិត្តទុកដាក់ទៅលើគ្រួសារ របស់មិត្តប្រុសនាងគឺ Kevin ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់ពួកគេទាំងពីរកាន់តែមានភាពផ្អែមល្ហែមថែមមួយកំរិតទៀត៕
ម្ចាស់​ម្កុដ​បវរកញ្ញាចិន​អន្តរជាតិ​ឆ្នាំ២០១៤​ទទួល​រ​ង្វាន់​ពី Kevin Cheng​ម្ចាស់​ម្កុដ​បវរកញ្ញាចិន​អន្តរជាតិ​ឆ្នាំ២០១៤​ទទួល​រ​ង្វាន់​ពី Kevin Cheng​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ jaynestars