​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ជួប​សួរសុខទុក្ខ​កម្មករ​រោងចក្រ នៅ​ក្រុង​បាវិត​

ស្វាយរៀង: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ ដល់ក​ម្មករ កម្មការិនី និ​យោ​ជិ​ក នៅ​រោងចក្រ​កាត់ដេរ​វាយនភ័ណ្ឌ ថប​ស្ព​ត​ថេ​ក​ស្ថា​យ ដែលមាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ស្ថិតក្នុង​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

​ពិធី​នោះ​ដែល​ក៏មាន​ការចូលរួម ដំណើរ​ពី​លោក ជៀង អំ អភិបាលខេត្ត និង​មន្ត្រី​ក្រសួង​មន្ទីរ​នានា ដែល​ពាក់ព័ន្ធ​ប្រកបដោយ ភាពសប្បាយ​រីករាយ និង​ស្និទ្ធស្នាល​បំផុត​។ នាឱកាស​នោះដែរ បន្ទាប់ពី​ធ្វើការ​សំណេះសំណាល ជាមួយ​បងប្អូន កម្មករ កម្មការិនី​រួចមក លោកស្រី ក៏បាន​ឧបត្ថម្ភ​ដល់​បងប្អូន កម្មករ កម្មការិនី និ​យោ​ជិ​ក ចំនួន​សរុប ៣៦៧ នាក់ ស្រី​១០៦​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ២០.០០០ រៀល​។ ចំណែក​កម្មការិនី ដែលមាន​ផ្ទៃពោះ ចំនួន​៥​នាក់ ឧបត្ថម្ភ​ពីលើ​ថវិកា ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​៕V/S