តេជោ សែន សម្រេចផ្ដល់ថវិកាបន្ថែម ដល់ក្រុមកីឡាបាល់ទាត់ Allstars កម្ពុជា ទាំងគ្រូបង្វឹក និងកីឡាករ ក្នុងម្នាក់ៗ ១២លានរៀល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ បានសរសេរសារ នៅក្នុងបណ្ដាញសង្គម របស់សម្ដេច ពាក់ព័ន្ធទៅនឹងការស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្ដេចបានសម្រេច ផ្តល់ថវិកាបន្ថែមទៀត ក្នុងម្នាក់ៗ ១២លានរៀល សម្រាប់គ្រូបង្វឹក និងកីឡាករ ទាំង ៣៦នាក់ ដែលសរុបទឹកប្រាក់ ៤៣២លានរៀល។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "ខ្ញុំសូមលើកពីកីឡា មកនិយាយនៅថ្ងៃនេះ ខ្ញុំសង្កេតឃើញថា វិស័យកីឡាយើង កំពុងរីកចម្រើនគួរឲ្យ កត់សំគាល់នៅប៉ុន្មាន ឆ្នាំចុងក្រោយនេះ ហើយខ្ញុំសុំយកឱកាសនេះ សំដែងនូវការកោតសរសើរ ចំពោះគ្រប់សហព័ន្ខកីឡា ព្រមទាំងកីឡាករ កីឡាការិនី គ្រប់ប្រភេទដែលបានហ្វឹកហាត់ និងចូលរួមការប្រកួត ទាំងក្នុងប្រទេស និងក្រៅប្រទេស យ៉ាងស្វិតស្វាញ ហើយដែលបាននាំ មកជូនជាតិយើង នូវមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ឋ ទាំងថ្នាក់តំបន់ និងពិភពលោក"។

សម្ដេចក៏បានសរសេរ លើកឡើកថា "ខ្ញុំសូមអំពាវនាវដល់ គ្រប់សហព័ន្ឋកីឡា កីឡាករ និងកីឡាការិនី បន្តការខិតខំតទៅទៀត និង សូមអំពាវនាវចំពោះ សប្បុរសជនដែលមានទ្រព្យធន មេត្តាជួយទៅដល់វិស័យកីឡា បន្ថែមទៅលើរបបដែល រដ្ឋបានកំណត់ ដែលជាផ្នែកមួយនៃ ការលើកទឹកចិត្តរបស់ កីឡាករ កីឡាការិនីរបស់យើង"។

សម្ដេច ក៏បានសរសេរ បន្ថែមទៀតថា "ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការ អបអរសាទរចំពោះ ក្រុមកីឡាបាល់ទាត់ Allstars កម្ពុជា ដែលបានយកឈ្នះលើក្រុម Borirum United មកពីប្រទេសថៃ នៅក្នុងការប្រកួតខួបមិត្តភាព ថៃ-កម្ពុជា លើកទី ៦៥ ដែលក្នុងនោះតាមរយៈ នាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ឋ កីឡាបាល់ទាត់ ខ្ញុំបានផ្តល់ជូនរួចហើយនូវថវិកាឧបត្ថម្ភ ចំនួន ១០០០ដុល្លារ ក្នុងម្នាក់ៗសម្រាប់ ៣៦នាក់ ទាំងកីឡាករ និងគ្រូបង្វឹក ដែលសរុបគឺ (៣៦០០០ដុល្លារ) កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅនេះយោងតាម សំណើរបស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ខ្ញុំបានសម្រេចផ្តល់ ថវិកាបន្ថែមទៀត សម្រាប់ម្នាក់ៗ ១២លានរៀល សម្រាប់គ្រូបង្វឹក និងកីឡាករ ទាំង ៣៦នាក់ ដែលសរុបទឹកប្រាក់ ៤៣២លានរៀល។

សម្ដេច ក៏បានសរសេរ សារអំពាវនាវ ទៅដល់យុវជន និងបងប្អូនប្រជាពលរដ្ឋថា "ជាទីបញ្ចប់ខ្ញុំទទូច អំពាវនាវដល់យុវជន របស់យើងសូមចូលរួម នៅក្នុងវិស័យកីឡា ទាំងអាជីព និងមិនអាជីព នៅតាមបណ្តាគ្រឹះស្ថានសិក្សា ចាប់តាំងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា និងនៅតាមមូលដ្ឋាននានា ទៅតាមទីកន្លែង ដែលអាចធ្វើបានទៅតាម ប្រភេទកីឡានីមួយៗ ខ្ញុំសូមឲ្យអាជ្ញាធរ នៅគ្រប់ទីកន្លែងទាំងអស់ បង្កលក្ខណៈងាយស្រួល និងជួយរៀបចំបន្ថែមនូវ ទីកន្លែងសម្រាប់កីឡា ហើយក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចូលរួមគាំទ្រដល់វិស័យកីឡាគ្រប់ៗគ្នា"៕