សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

Doliprane TVC

​ថ្មីៗ​នេះ​មានការ​បង្ហើប​ពី​សំណាក់​ប្រភព​ដែល​កៀក​កិត​ជាមួយ​តារាចម្រៀង​មុខ​ស្រទន់ សុគន្ធ នីសា បានអោយដឹងថា សុគន្ធ នីសា បាន​ចាក​ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​កាលពី​ប៉ុន្មាន ថ្ងៃ​មុននេះ ។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា នាង​ចេញទៅ​សម្តែង​ឬ​ទៅជា​លក្ខណៈ​ឯកជន​នោះឡើយ ។​​ ​រហូតមកដល់​ពេលនេះ​គេ​មិនទាន់​ឃើញ សុគន្ធ នីសា មាន​សកម្មភាព​អ្វី​នៅក្នុង​ផលិតកម្ម ហង្ស​មាស​នោះឡើយ ។ ប៉ុន្តែ​យ៉ាងណា​ប្រភព​ដែល​ជិតស្និទ្ធ​ជាមួយ សុគន្ធ នីសា បាន​ប្រាប់ថា សុគន្ធ នីសា មិនទាន់មាន​សកម្មភាព​អ្វី​ប្លែក ដោយសារ​ពេលនេះ នាង​មិនមាន​វត្តមាន​នៅក្នុង​ស្រុក​នោះទេ ។

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

នាង បាន​ចាក​ចេញទៅ​ក្រៅប្រទេស ។ បើតាម​ដឹង​នាង​ចេញទៅ​រយៈពេល​ជាង​មួយខែ​តែ​គេ​មិន​ច្បាស់​ថា នាង​ទៅ​ប្រទេស​ណា​នោះឡើយ ។​​សុគន្ធ នីសា ត្រូវបាន​គេ​ចាត់ទុកជា​តារា​មួយរូប ដែល​មិន​ចូលចិត្ត​ផ្តល់​បទ​សម្ភាស​ដល់​អ្នក សារពត៌មាន មិន​ថា រឿង​ការងារ​សិល្បៈ​ឬ​ឯកជន​នោះទេ ។ អ្វីដែល​គេ​បាន​ចាប់​អារ​ម្ម​ណ៏​នោះ បន្ទាប់ពី​នាង​សម្រេច ចិត្ត​ត្រលប់មក​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ក៏ពិតមែន តែ សុគន្ធ នីសា នៅតែ​បង្ហាញ​វត្តមាន នៅក្នុង​កម្មវិធី​កំសាន្ត​របស់​ផលិតកម្ម​ថោ​ន​ដដែល ។

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

ជាក់ស្តែង​កាលពី​ពាក់​កណ្តាលខែ មករា សុគន្ធ នីសា បាន​ចូលរួម​ក្នុង​កម្មវិធី​គម្រប់​ខួប​អា​ពា​ហ៏​ពិ​ពា​ហ៏ ២០ ឆ្នាំ​របស់​ម្ចាស់​ផលិតកម្ម​ថោ​ន​ជាមួយ និង ការតុបតែង​ខ្លួន​យ៉ាង​ស្រស់ ស្អាត គួរ​ឲ្យ​ទាក់ទាញ ជាមួយនិង​ទឹកមុខ​សប្បាយរីករាយ ។​ ​ការ​ត្រលប់​ចូល​ហង្ស​មាស​របស់​ស្រី​ស្អាត សុគន្ធ នីសា បានធ្វើអោយ​តារា មួយ ចំនួន ដែល នៅក្នុង​ផលិតកម្ម​ហង្ស​មាស​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ ។ ដោយសារ សុគន្ធ នីសា ក៏​ជា​ជើង ខ្លាំង​មួយរូប​ដែរ ។

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

មិនតែប៉ុណ្ណោះ​នាង​ក៏មាន​រូប​សម្រស់​ស្រស់​ផូរផង់​ផងដែរ ។ រង់ចាំ​មើល​ទាំង អស់​គ្នា​តើ សុគន្ធ នីសា និង​មាន​អ្វី​ប្លែក បន្ទាប់ពី​នាង​ហក់​ចូល​ផលិតកម្ម​ហង្ស​មាស ដែលជា កន្លែង​ដែល​នាង ធ្លាប់មាន​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​អតីត​គូស្នេហ៍​របស់​នាង លោក សុខ ជំនោរ ៕ ចេ​នី

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​

សុគន្ធ នីសា ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ​