សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

Doliprane TVC

ថ្វីត្បិតតែ​មានមតិ​មួយចំនួន​យល់ថា ប្រជាប្រិយភាព​របស់​សុ​ខ ពិសី នៅក្រោម មាស សុខ​សោភា និង ឱក សុគន្ធ​កញ្ញា ក៏ពិតមែន ប៉ុន្តែ​នៅពេល​នាង​បង្ហាញ​វត្តមាន​លើ​ឆាក​ម្តងៗ មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​នោះទេ គឺ​តែងតែមាន​ទស្សនិកជន​គាំទ្រ ជូន​កម្រងផ្កា តុ​កត្តា និង សុំ​ថតរូប​ជាមួយ​នាង​មិន​ចាញ់ កំពួ​ល​តារាចម្រៀង​ទាំង​ពីររូប​ខាងលើ​នេះឡើយ ។

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

​ជាក់​ស្តែ​ដូច​ក្នុង​រូបភាព​នេះ សុខ ពិសី ត្រូវ​ទស្សនិកជន​ចោមរោម​សុំ​ថតរូប​ជុំជិត ដែល​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ថា អ្នកគាំទ្រ​នាង​មិន​ចាញ់ មាស សុខ​សោភា និង ឱក សុគន្ធ​កញ្ញា ប៉ុន្មាន​ទេ ។ ហេតុ​ដូច្នេះហើយ ទើប​ថៅកែ​ផលិតកម្ម សាន់​ដេ លើកស្ទួយ​មិនឱ្យ​នាង​ចេញទៅ​ផលិតកម្ម​ផ្សេង​ឡើយ តាមពិតទៅ​នាង​ត្រូវ​ដាច់​កុងត្រា​ជាមួយ​ផលិត​កម្មនេះ ចាប់តាំងពី​ចុងឆ្នាំ ២០១៥ នោះ​ម្ល៉េះ ។

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

គួរ​បញ្ជាក់ដែរថា ថ្មីៗ​នេះ សុខ ពិសី បាន​លើកឡើងថា នៅក្នុង​ឆ្នាំ ២០១៦ នេះ ប្រជាប្រិយភាព​របស់​នា​ង​នឹង​ហក់​ឡើង ថែម​មួយកម្រិត​ទៀត ព្រោះ​ឆ្នាំនេះ​ថៅកែ សាន់​ដេ ក៏មាន​គម្រោង​លើកស្ទួយ​ចេញ​បទ​ចម្រៀង​ឱ្យ​នាង​ច្រើនជាង​រាល់​ឆ្នាំ​ដែរ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ ៕ ប្រមាញ់ តារា​

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​

សុខ ពិសី មាន​សន្ទុះអ្នកគាំទ្រកាន់តែខ្លាំង​