ស្រា​-​ស និង ស្រាក្រហម រួមទាំង​ការហាត់​ប្រាណ​ជួយ​សុខភាព​បេះដូង​

Doliprane TVC

​ប្រសិនបើ​អ្នក​គិតថា ការ​ផឹកស្រា​បន្តិចបន្តួច​អាចជួយ​ការពារ​បញ្ហា​ឈានទៅ​កើត​ជំងឺ​បេះដូង អ្នក​ពិតជា​គិត​ត្រូវ​ហើយ ប៉ុន្តែ​អ្នក​ក៏​គួរ​គិតពី​ការធ្វើ​លំ​ហាត់ប្រាណ​ផងដែរ ។​​តាម​ការសិក្សា​ថ្មីៗ​បាន​រកឃើញថា ស្រាក្រហម និង ស្រា​-​ស អាចជួយ​បង្កើន​កម្រិត​សារធាតុ​លី​ប៉ូ​ប្រូតេអ៊ីន​ខ្ពស់ (Lipoprotein) ឬ ហៅ​កាត់​ថា HDL ដែលជា​សារធាតុ​កូ​ឡេ​ស្តេ​រ៉ូ​ល​មួយ​ល្អ​សម្រាប់​សុខភាព ។

ស្រា​-​ស និង ស្រាក្រហម រួមទាំង​ការហាត់​ប្រាណ​ជួយ​សុខភាព​បេះដូង​

​លោក​សាស្ត្រាចារ្យ មី​ឡូ​ស តា​ប្រ៊ូ​ស្គី (Milos Tabrosky) មកពី​សាធារណរដ្ឋ​ឆេ​ក បាន​ចូលរួម​ក្នុងជំនួប​ប្រជុំ​ស្តីពី​បញ្ហា​បេះដូង​នៅ​ប្រទេស​សហគមន៍​អឺរ៉ុបបាន​ប្រាប់​ឱ្យដឹងថា«​យើង​បាន​រកឃើញថា ការផឹក​ស្រា​ក្នុង​បរិមាណ​តិចតួចអាច​ជំនួយ​ដល់​សុខភាព​បេះដូង​បានល្អ​ប្រសើរ​បំផុតលុះណាតែ​គេ​បានធ្វើ​លំ​ហាត់ប្រាណ​ខ្លះៗ​ផងដែរ ។ វា​ល្អ​មិនថា​ជា​ស្រា​-​ស ឬ ស្រាក្រហម​នោះទេ គឺមាន​ប្រសិទ្ធ​ភាពដូចគ្នា» ។

​គេ​បានធ្វើ​ការសិក្សា​ទៅលើ​មនុស្ស​ចំនួន ១៤៦ នាក់ ដែលមាន​ជំងឺ​បេះដូង​កម្រិត​មធ្យម និង តម្រូវឱ្យ​ផឹកស្រា​ក្រហម (Pinot Noir) និង ស្រា​-​ស (Chardonnay-Pinot) ក្នុង​បរិមាណ​ល្មម ។ ជា​លទ្ធផល​គេ​បាន​រកឃើញថា​វា​មិនមាន​ភាពខុសគ្នា​អ្វី​នោះ​ទេពី​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល នៅពេល​សិក្សា​ដំបូង ប៉ុន្តែ​ក្រោយ​រយៈពេល ១ ឆ្នាំ សារធាតុ​លី​ប៉ូ​ប្រូតេអ៊ីន​អាក្រក់ (LDL) មាន​កម្រិត​ថយចុះ ។

ស្រា​-​ស និង ស្រាក្រហម រួមទាំង​ការហាត់​ប្រាណ​ជួយ​សុខភាព​បេះដូង​

​លោក​សាស្ត្រាចារ្យ​បាន​បន្ថែមថា​«​ការថយចុះ​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ប្រភេទ LDL ជាការ​ចង្អុល​បង្ហាញថា វា​មាន​ប្រសិទ្ធ​ភាពប្រសើរ​ប្រឆាំងនឹង​ជំងឺ​បេះដូង ។ ដូច្នេះ​ការផឹក​ស្រា​-​ស ឬ ស្រា​ក្រ​-​ហម មិនជា​បញ្ហា​នៃ​ជម្រើស​នោះទេ​» ។​​ដើម្បី​ទទួលបាន​លទ្ធផល​វិជ្ជមាន​អ្នកជំងឺ​ត្រូវធ្វើ​លំ​ហាត់ប្រាណ បន្ថែម​យ៉ាងហោចណាស់​ឱ្យបាន ២ ដង ក្នុង​មួយ​សបា្តហ៍ ។ ជារួម​គេ​អាច​សន្និដ្ឋានបានថា ការរួម​ផ្សំគ្នា​ទាំង​ការផឹក​ស្រា​ផង និង ការធ្វើ លំ​ហាត់ប្រាណ​ផង អាចជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ ៕