ដឹង​អត់ ប្រទេស​ណាខ្លះ​ប្រារព្ធ​​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​?


ដឹង​អត់ ប្រទេស​ណាខ្លះ​ប្រារព្ធ​​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​?

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ​ឬ Spring Festival ​ជា​ពិធី​បុណ្យ​ដ៏​ធំ និង​សប្បាយ​រីក​រាយ​បំផុត​របស់​ប្រជាជន​ចិន ​​ហើយ​ពិធី​នេះ​បានហូរ​​ចូល​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត​​នៅ​តំបន់​​អាស៊ី​តាម​រយៈ​ឈ្មួញ​រក​ស៊ី ឬ​ដូន​តា​ពីដើម​។ ​ប្រទេស​​ចិន​ផ្ទាល់ ​​សាលារៀន ​និង​សាកលវិទ្យាល័យ​នានា ​ត្រូវ​បិទ​ទ្វារ​​ប្រមាណ​១ខែ​​ ដើម្បី​អបអរ​ពិធី​នេះ។ ចំណែក​ទីក្រុង​ហុងកុង ម៉ាកាវ និង​ប្រទេស​នៅ​អាស៊ី ៩ទៀត​​ ​ក៏​ចាត់​ទុក​ពិធី​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ ​ជាមួយ​ចំនួន​ថ្ងៃ​ខុស​ៗគ្នា។

 

 

ដឹង​អត់ ប្រទេស​ណាខ្លះ​ប្រារព្ធ​​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​?

 

ខាង​ក្រោម​នេះ​ជា​ប្រទេស​​យក​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​ចិន​ ជា​ថ្ងៃ​ឈប់​សម្រាក​ ​និង​រយៈ​ពេលផ្សេង​ៗគ្នា​៖

១. ចិន ប្រជាជន ១,៣ពាន់​លាន​នាក់ ថ្ងៃ​ឈប់​សម្រាក​​ផ្លូវ​ការ ៣ថ្ងៃ

 

២. ​​ឥណ្ឌូណេស៊ី ​ប្រជាជន​ ​២៥០​លាន​នាក់ ​​ថ្ងៃ​ឈប់​សម្រាក ​១ថ្ងៃ

 

៣.ហ្វីលីពីន ប្រជាជន ១០០លាន​នាក់ ថ្ងៃ​ឈប់​សម្រាក ១​ថ្ងៃ

 

៤. វៀតណាម​ ប្រជាជន​ ៩០លាន​នាក់ ថ្ងៃ​ឈប់​សម្រាក​យ៉ាង​តិច ៣​ថ្ងៃ ឬ​អូស​បន្លាយ​ដល់ ១សប្ដាហ៍​

 

៥. កូរ៉េ​ខាង​ត្បូង ប្រជាជន​ ៥០លាន​នាក់ ថ្ងៃ​ឈប់​សម្រាក ​៣ថ្ងៃ

 

៦. ម៉ាឡេស៊ី ប្រជាជន ៣០លាននាក់ ថ្ងៃ​ឈប់​សម្រាក ១​ថ្ងៃ

 

៧. កូរ៉េ​ខាង​ជើង ប្រជាជន ២៤លាននាក់ ថ្ងៃ​ឈប់​សម្រាក ៣​ថ្ងៃ

 

៨. កោះ​តៃវ៉ាន់ ប្រជាជន​​​ ២៤លាននាក់ ថ្ងៃ​ឈប់​សម្រាក ​៤ថ្ងៃ

 

៩. ប្រ៊ុយណេ ប្រជាជន​​៤០ម៉ឺននាក់ ថ្ងៃ​ឈប់​សម្រាក ១​ថ្ងៃ

 

១០. សិង្ហបុរី ប្រជាជន៥,៥លាន​នាក់​ ថ្ងៃ​ឈប់​សម្រាក ​២ថ្ងៃ

 

១១. ទីក្រុង​ហុងកុង ប្រជាជន ៧លាន​នាក់​ ថ្ងៃ​ឈប់​សម្រាក ​៣ថ្ងៃ ឬ​អាច​បន្លាយ​ដល់ ៤ថ្ងៃ ​បើ​ចំ​ថ្ងៃ​អាទិត្យ

 

១២. ទីក្រុង​ម៉ាកាវ ​ប្រជាជន ៦៤ម៉ឺន​នាក់ ថ្ងៃ​ឈប់​សម្រាក ​៣ថ្ងៃ ឬ​អាច​បន្លាយ​ដល់ ៤ថ្ងៃ​បើ​ចំ​ថ្ងៃ​អាទិត្យ

 

សរុប​ប្រជាជន​​​​​​ដែល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​ គឺ​ស្មើ​នឹង​ ១ភាគ​៥ នៃ​ប្រជាជន​​សរុប​​នៅ​លើ​ផែន​ដី៕

 

ដឹង​អត់ ប្រទេស​ណាខ្លះ​ប្រារព្ធ​​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​?

 

 

ចុចអាន៖  អំណោយ ៩​យ៉ាង នាំ​សំណាង​អាក្រក់​ពេល​ចូល​ឆ្នាំ​ចិន

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ China Highlight