​ជំរុញ​លើក​កម្ពស់ ៦ អនុវិស័យ នា​អប់រំ​ឆ្នាំ​២០១៦

បន្ទាយមានជ័យ: ការងារ​អប់រំ យុវជន និង​កីឡា របស់​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ ឆ្លុះបញ្ចាំង​លទ្ធផល ឆ្នាំ​សិក្សា ២០១៤-២០១៥ ត្រូវ​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ​ដែនដី និង​ដៃគូ​អភិវឌ្ឍន៍ លើក​ទិសដៅ ឆ្នាំ​២០១៥-២០១៦ ថា​ត្រូវ​ជម្រុញ បង្កើន​លើកកម្ពស់​អនុវត្ត អោយ​ជោគជ័យ លើ​អនុវិស័យ​ទាំង​៦ របស់​វិស័យ​អប់រំ​។​
   
​លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​មានប្រសាសន៍ថា​: ខ្លឹមសារ​នៅក្នុង​សន្និបាត គឺ​ការអប់រំ​កុមារ​តូច ការអប់រំ​បឋមសិក្សា ការអប់រំ​មធ្យមសិក្សា ការអប់រំ​ក្រៅ​ប្រព័ន្ធ  ការអប់រំ​យុវជន​និង​កីឡា​។​
    
​លោក​បាន​និយាយថា​: ការអប់រំ​កុមារ​តូច ផ្ដោតលើ​កុមារ​ក្រោម​អាយុ​៦​ឆ្នាំ អោយបាន​ចូលរៀន នៅ​ម​ត្តេ​យ្យ​សិក្សា រដ្ឋ ឯកជន និង​សហគមន៍ ។ ការអប់រំ​បឋមសិក្សា ប្រមូល​កុមារ​គ្រប់​អាយុ​៦​ឆ្នាំ អោយបាន​ចូលរៀន​គ្រប់ៗ​គ្នា​។ ទប់ស្កាត់​ការបោះបង់ និង​បញ្ចប់​បឋម ឈានទៅ​បន្ត​នៅ​មធ្យមសិក្សា ការអប់រំ​មធ្យមសិក្សា ។ ផ្ដល់​ការអប់រំ ប្រកបដោយ​សមធម៌ ផ្ដល់​ជំនាញ​វិជ្ជាជីវ​: ពេល​បញ្ចប់​ការសិក្សា ។ ការអប់រំ​ក្រៅ​ប្រព័ន្ធ ផ្ដល់ឱកាស​ដល់​យុវជន និង​មនុស្សពេញវ័យ ដែល​មិនចេះ​អក្សរ អោយ​ទទួលបាន​ចំណេះដឹង និង​បំ​ណិ​ន​ជីវិត ក្នុង​ជីវភាព​រស់នៅ ។ ការអប់រំ យុវជន និង​កីឡា ពង្រឹង​សកម្ម​យុវជន និង​ដំណើរការ​ក្រុមប្រឹក្សា​យុវជន (​កុមារ​៣​ល្អ​) កីឡា​រៀបចំ​ការប្រកួត សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ថ្នាក់​ខេត្ត និង​ទូទាំងប្រទេស កីឡា​មហាជន ជំរុញអោយមាន ការចូលរួម​ប្រកួត U១៣ ថ្នាក់ជាតិ ពានរង្វាន់​៧​មករា និង​សមាគម​កីឡាប្រដាល់​។​
    
​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងថា​: ដើម្បី​រួមចំណែក​អោយបាន សម្រេច​គោលដៅ​អប់រំ​ជាតិ និង​គោលដៅ​សហស្ស​វត្សរ៍ ដែល​តម្រូវអោយ​រាជធានី ខេត្ត ខិតខំ​រំដោះ​អន​ក្ខ​រ​ភាព អោយបាន​សម្រេច​ជា​ស្ថាពរ នៅ​ឆ្នាំ ២០២០ ក្នុង​ក្របខ័ណ្ឌ​នៃ (​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​) ក្នុង​បរិបទ​នេះ ការអប់រំ​ក្នុង​ប្រពន្ធ និង​ក្រៅ​ប្រព័ន្ធ ជា​ការងារ​សំខាន់​។ ហេតុនេះ ការិយាល័យ​អប់រំ​ស្រុក ក្រុង គួរ​ខិតខំ​ថែមទៀត ក្នុងការ​ជម្រុញ​កុមារ ដល់​វ័យ​សិក្សា​កុមារ លើស​អាយុ​សិក្សា កុមារ​បោះបង់​ការសិក្សា និង​យុវជន​ក្រៅ​សាលារៀន ដែល​រង​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។ ព្រមទាំង​កុមារ និង​យុវជន ដែល​រងគ្រោះ​ពី​ការរំលោភបំពាន និង​អំពើហិង្សា ជាដើម អោយបាន​ទទួល​សេវា​អប់រំ ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ឡើងវិញ និង​ទទួលបាន ការបណ្ដុះបណ្ដាល​ជំនាញ​ខ្លី ប្រក​កប​ដោយ​សមធម៌​៕V/S

​ជំរុញ​លើក​កម្ពស់ ៦ អនុវិស័យ នា​អប់រំ​ឆ្នាំ​២០១៦

​ជំរុញ​លើក​កម្ពស់ ៦ អនុវិស័យ នា​អប់រំ​ឆ្នាំ​២០១៦

​ជំរុញ​លើក​កម្ពស់ ៦ អនុវិស័យ នា​អប់រំ​ឆ្នាំ​២០១៦

​ជំរុញ​លើក​កម្ពស់ ៦ អនុវិស័យ នា​អប់រំ​ឆ្នាំ​២០១៦