​ដក​ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង អោយទៅ​បំរើ​ជាម​ន្ត្រី នៅ​សាលាស្រុក​ត្រាំកក់​វិញ​

តាកែវ: ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង ដែលជា​ស្ត្រី​មួយរូប ត្រូវបានធ្វើ​ការប្រកាស​ដក​ចេញពី​ស្មៀន​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នេះ ដោយមាន​លោក ជា  វណ្ណ អភិបាលរង​ស្រុក​ត្រាំកក់ ចុះមក​ប្រកាស​ដោយផ្ទាល់​។ លោកស្រី ជា​ស្មៀនឃុំ ត្រូវបាន​អភិបាលស្រុក​ត្រាំកក់ ចេញ​លិខិត​បង្គាប់ការ សំរេច​អោយទៅ​បំរើកា​រងារ ជា​មន្ត្រី​នៅ​សាលាស្រុក​ត្រាំកក់ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការងារ​ថ្មី ។​
​    ​
​យោងតាម​លិខិត​បង្គាប់ការ​របស់ សាលាស្រុក​ត្រាំកក់ លេខ​០០១ ល​.​ប​.​ក ចុះ​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០១៦ ចុះហត្ថលេខា ដោយ​លោក តឹក តុង​លឹម ជា​អភិបាលស្រុក ត្រូវបានតែងតាំង លោកស្រី អ៊ុក ច​ន្ធី បច្ចុប្បន្ន ជា​ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ អោយទៅ​បំ ពេញការ​ងារ​ជា​មន្ត្រីរាជការ ស្ថិតក្នុង​ការិយាល័យរ​ដ្ឋ​បាល និង​ហិរញ្ញវត្ថុ នៃ​សាលាស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ រហូតដល់​មាន​ដីកា​សម្រេច​ពី លោក​អភិបាល​ខេត្តតាកែវ​។​
​    ​
​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅ​សាលាឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ពេលនោះ ក៏បាន​សម្រេច​បណ្តោះអាសន្ន អោយ​កញ្ញា​ពីររូប គឺ​កញ្ញា កេង គ​ន្ធា និង កញ្ញា ស៊ូ សុភាក់ ធ្វើជា​ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង បណ្តោះអាសន្ន ចាប់ពីពេលនេះ​តទៅ​។​
​    ​
​ការដក​ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង​ចាស់ ចេញពី​តំណែង​នោះ ក្នុង​ពិធី​ប្រកាស​មិនបាន​បញ្ជាក់ អោយដឹងពី​កំហុស​របស់ លោកស្រី​ស្មៀនឃុំ​ទេ ប៉ុន្តែ​គេ​ដឹងថា លោកស្រី អ៊ុក ច​ន្ធី អតីត​ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង បាន​បំរើ​ការងារ​ជា​មន្ត្រីឃុំ តាំងពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ ហើយ​គាត់​កាន់​ជា​ស្មៀនឃុំ រយៈពេល​ជាង ៣ អាណ​តិ្ត​ជាប់​គ្នា ចាប់ពី​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ តាំងពី​អាណត្តិ​ទី​១ មកម្ល៉េះ​។​
​    ​
​នៅពេល​គាត់​កាន់តំណែង​ជា​ស្មៀនឃុំ ជាង​៣​អាណត្តិ​មកនេះ ក៏មាន​លេចឮ​រឿងអាស្រូវ មួយចំនួន ចំពោះ​ការបំរើ​សេវាកម្ម នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ហើយ​កន្លងមក​ដែរ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន ក៏បាន​រិះគន់ និង​ទាមទារ​អាយ​ផ្លាស់ប្តូរ​លោកស្រី អ៊ុក ច​ន្ធី ចេញពី​ស្មៀនឃុំ​។ ប៉ុន្តែ​ឥឡូវ លោកស្រី អ៊ុក ច​ន្ធី ត្រូវបាន​ផ្លាស់ប្តូរ​ជា​ស្ថាពរ​ហើយ​។ គេ​រង់ចាំ​មើល​ដែរ​ថា មន្ត្រី​ស្មៀន​បណ្តោះអាសន្ន​ថ្មី​ចំនួន​២​រូប នឹង​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​បានល្អ ឬ​យ៉ាងណាដែរ​៕V/S

​    ​
​ដក​ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង អោយទៅ​បំរើ​ជាម​ន្ត្រី នៅ​សាលាស្រុក​ត្រាំកក់​វិញ​

 លោកស្រី អ៊ុក ច​ន្ធី ស្មៀនឃុំ​ត្រពាំង​ធំ​ខាងត្បូង ត្រូវបាន​ផ្លាស់ប្តូរ​