សម្តេច ហ៊ុន សែន ឧបត្ថម្ភ​បន្ថែម​ដល់ All Stars ហើយ​អំពាវនាវ​ឲ្យ​អ្នកមាន​ទ្រព្យ​ជួយ​ដល់​កីឡា

នៅថ្ងៃនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (Samdech Hun Sen, Cambodian Prime Minister) បាន​យក​ប្រធានបទ​កីឡា​មក​និយាយ។ ពីលើ​ការឧបត្ថម្ភ​ម្នាក់១០០០ដុល្លារ​អាមេរិក ដល់​រាល់​សមាជិក​គ្រូបង្វឹក និង​កីឡា​ករទាំង៣៦នាក់​នៃ​ក្រុមកីឡា​បាល់ទាត់ ៤-៣ [ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​ក្រោយ​ស្មើ ២-២ ] ប្រមុខ​រដ្ឋាភិបាល បាន​ជួយ​បន្ថែម​ដល់ម្នាក់១២លាន​រៀល​ទៀត។

សម្តេច បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា៖ «ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​សំដែង​នូវ​ការរ​ចំពោះ​ក្រុមកីឡា​បាល់ទាត់ All stars កម្ពុជា ដែល​បាន​យកឈ្នះ​លើ​ក្រុម Borirum United មកពី​ប្រទេស​ថៃ​នៅក្នុង​ការប្រកួត​ខួប​មិត្តភាព​ថៃ​កម្ពុ​ចា​លើក​ទី ៦៥ ដែល​ក្នុងនោះ​តាមរយះ​នាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា ប្រធាន​សហ​ព័​ន្ឋ​កីឡាបាល់ទាត់ ខ្ញុំ​បាន​ផ្តល់ជូន​រួចហើយ​នូវ​ថវិកា​ឧបត្ថម្ភ ​ក្នុងម្នាក់ៗសម្រាប់ ៣៦ នាក់​ទាំង​កីឡាករ និង​គ្រូបង្វឹក ដែល​សរុប​គឺ (៣៦០០០ដុល្លារ​អាមេរិក) ។ កាលពី​ថ្ងៃទី ២៨ ខែ មករា កន្លងទៅនេះ​យោងតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ខ្ញុំ​បានសម្រេច​ផ្តល់​ថវិកា​បន្ថែមទៀត​សម្រាប់ម្នាក់១២លាន​រៀល សម្រាប់​គ្រូបង្វឹក និង​កីឡាករ ទាំង៣៦ នាក់ ដែល​សរុប​ទឹកប្រាក់ ៤៣២លាន​រៀល»។

ជាមួយគ្នានេះ​ផងដែរ សម្តេច ហ៊ុន សែន បាន​កោតសរសើរ​សហ​ព័ន្ធ​កីឡា កីឡាករ-កីឡាការិនី​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​ហើយ​ទទួលបាន​មេដាយ​ជូន​ជាតិ​ទាំង​ថ្នាក់​តំបន់ និង​ថ្នាក់​ពិភពលោក។ ក្រៅពី​លើកទឹកចិត្ត​ឲ្យ​ខិតខំ​បន្ត សម្តេច បានសរសេរថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​សហ​ព័​ន្ឋ​កីឡា កីឡាករ និង កីឡាការិនី បន្ត​ការខិតខំ​តទៅទៀត និង សូម​អំពាវនាវ​ចំពោះ​សប្បុរសជន​ដែលមាន​ទ្រព្យធន មេត្តាជួយ​ទៅដល់​វិស័យ​កីឡា បន្ថែម​ទៅលើ​របប​ដែល​រដ្ឋ​បានកំណត់ ដែលជា​ផ្នែក​មួយ​នៃ​ការលើកទឹកចិត្ត​របស់​កីឡាករ​កីឡាការិនី​រប​ស់​យើង» ។

សម្តេច ហ៊ុន សែន ក៏បាន​បំផុស​ផងដែរ​ដល់​យុវជន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា ទាំង​អាជីព និង​មិន​អាជីព តាម​គ្រឹះស្ថានសិក្សា​ចាប់ពី​បឋមសិក្សា​រហូតដល់​ឧ​ត្ត​មសិ​ក្សា ហើយ​បានស្នើ​ឲ្យ​អាជ្ញាធរ​បង្កលក្ខណៈ​ងាយស្រួល និង​ជួយ​រៀបចំ​បន្ថែម​នូវ​ទីតាំង​បន្ថែម​សម្រាប់​កីឡា។

សម្តេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​បន្ថែមទៀតថា សម្រាប់​អាយុ​កាន់តែច្រើន សម្តេច​មិនអាច​លេង​បាល់ទាត់ ឬ​បាល់ទះ​បាន គឺ​មានតែ​កីឡាវាយកូនគោល ដែល​សមស្រប​បំផុត​សម្រាប់​ការហាត់​ប្រាណ​របស់​សម្តេច៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​