ស្លាប់ ២នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី២៩ មករា

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បណ្តាលឲ្យមនុស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស ៦នាក់ផ្សេងទៀត បានរងរបួស។

 យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៦លើក, ស្លាប់ ២នាក់ និងរបួសធ្ងន់ ៦នាក់។

 បណ្តាលឲ្យខូចម៉ូតូចំនួន ៤គ្រឿង, រថយន្តធុនតូច ២គ្រឿង, រថយន្តធុនធំ ៣គ្រឿង និងយានផ្សេងៗ ២គ្រឿង។ មូលហេតុបណ្តាលមកពីបើកបរក្នុងល្បឿនលឿន ២លើក, ស្រវឹង ២លើក, បត់គ្រោះថ្នាក់ ១លើក និងប្រជែង ១លើក៕

ស្លាប់ ២នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី២៩ មករា