លោកបណ្ឌិតសុខ ទូច នឹងបង្ហាញពីដំណើរការទូទៅ នៃការស្រាវជ្រាវ ព្រំដែន កម្ពុជា-វៀតណាម

ភ្នំពេញ ៖ ប្រធានក្រុមស្រាវជ្រាវ ព្រំដែនកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសុខ ទូច បានប្រកាស ថា នឹងរៀបចំសន្និសីទសារព័ត៌ មានមួយ នៅថ្ងៃទី៤ ខែកុម្ភះខាងមុខនេះ ដើម្បីបង្ហាញពីដំណើរការទូទៅនៃការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម ។

លោកបណ្ឌិតលោកសុខ ទូច មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម្បអម្ពិល នៅព្រឹកថ្ងៃទី៣០ ខែមករានេះ មូលហេតុដែលលោក រៀបចំសន្និសីទសារព័ត៌មាននេះ ដោយសារតែគ្រប់សារព័ត៌មាន និងមជ្ឈដ្ឋាននានាកំពុងទន្ទឹមរង់ចាំ អំពីលទ្ធផលនៃការស្រាវជ្រាវ ព្រំដែនកម្ពុជា-វៀតណាមនេះ។

លោកបណ្ឌិតលោកសុខ ទូច បានបញ្ជាក់ ថា “ការងារស្រាវជ្រាវព្រំដែន គឺធ្វើ៣ជំហាន,ជំហានទី១សិក្សាទៅលើផែនទី ជំហានទី២ គឺសិក្សាទៅលើទិន្នន័យ ដែលមាននៅតាមបង្គោលព្រំដែននីមួយៗ និងជំហានទី៣ គឺក្រោយពីទទួលបានទិន្នន័យរួចរាល់ហើយ នឹងផ្ទៀងផ្ទាត់រវាងផែនទី ជាមួយផែនដី”។  ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជារូបនេះ បានបញ្ជាក់បន្ថែម ថា សន្និសីទកាសែតនៅថ្ងៃទី៤ ខែកុម្ភះនោះ ក្រុមរបស់លោក នឹងបង្ហាញពីទិន្នន័យ ដែលបានដើរស្រាវជ្រាវប្រមាណជា៥០០គីឡូម៉ែត្រ នៅក្នុងខេត្ដចំនួន៤កន្លងទៅនេះ។

គួររំលឹក ថា ក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជាដឹកនាំដោយលោកបណ្ឌិតសុខ ទូច បានចុះស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម ចាប់ពីខែកក្កដា ឆ្នាំ២០១៥មកម្លេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានផ្ទៀងផ្ទាត់ផែនទីផ្លូវការ ជាមួយនឹងផែនទីដែលអង្គការសហប្រជាជាតិ និងប្រទេសបារាំងអោយកម្ពុជាខ្ចី ហើយលទ្ធផលបង្ហាញថា ផែនទីទាំង៣ប្រភពនេះ គឺមានលក្ខណៈដូចគ្នាប៉ះបិទ។ ជាមួយគ្នានេះលោកបណ្ឌិតសុខ ទូច បានប្រកាសថា នឹងត្រូវចំណាយពេល២ឆ្នាំ ដើម្បីចុះពិនិត្យ និងស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម ហើយបន្ទាប់ពីស្រាវជ្រាវបានបញ្ចប់ ក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា នឹងសរសេររបាយការណ៍ជូនរាជរដ្ឋាភិបាល៕

លោកបណ្ឌិតសុខ ទូច នឹងបង្ហាញពីដំណើរការទូទៅ នៃការស្រាវជ្រាវ ព្រំដែន កម្ពុជា-វៀតណាម

លោកបណ្ឌិតសុខ ទូច នឹងបង្ហាញពីដំណើរការទូទៅ នៃការស្រាវជ្រាវ ព្រំដែន កម្ពុជា-វៀតណាម

លោកបណ្ឌិតសុខ ទូច នឹងបង្ហាញពីដំណើរការទូទៅ នៃការស្រាវជ្រាវ ព្រំដែន កម្ពុជា-វៀតណាម