តោះ​តម្លើង Theme ថ្មី​មួយ​នេះ​នៅ​លើ iPhone ទាំង​អស់គ្នា!

សួស្តីប្រិយមិត្ត ខេមបូរីផត ទាំងអស់គ្នា ជួបគ្នាសាជាថ្មី ម្តងទៀតហើយ ជាមួយនឹង អត្ថបទ ទាក់ទង ទៅនឹង ការលេងស្ទីល Theme នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS ដែលមាន ដូចជា iPhone/iPad។ នៅក្នុងថ្ងៃនេះដែរ យើងក៏មាន Theme ថ្មីមួយ សម្រាប់ណែនាំ អោយប្រិយមិត្ត ទាំងអស់គ្នា បានស្គាល់ ផងដែរ ដោយវាមាន រចនាបថ សាមញ្ញ ហើយមើលទៅ មិនមានភាព រញ៉េរញ៉ៃ ច្រើនឡើយ។

តោះ​តម្លើង Theme ថ្មី​មួយ​នេះ​នៅ​លើ iPhone ទាំង​អស់គ្នា!

Theme នេះដែរ មានឈ្មោះថា Veexillum មានទ្រង់ទ្រាយ ជ្រុងតែគែម នីមួយៗ មានលក្ខណៈមូល។ ម្យ៉ាងវិញទៀត វាមើលទៅ ពិតជាសាមញ្ញ មែនទែន ដែលសម្រាប់ ប្រិយមិត្ត មួយចំនួនធំ ដែលមិនសូវ ជា ចូលចិត្ត ភាពរញ៉រញ៉ៃនោះ អាចសាកល្បង តម្លើងវាបាន។ តែយ៉ាង ណាមិញ ចំពោះ Theme នេះដែរ គឺមិន បានដាក់ អោយទាញយក ដោយឥតគិត ថ្លៃនោះទេ តែទោះជាយ៉ាង ណាក៏ដោយ លោកអ្នក ក៏អាច ធ្វើការ ទាញយក វាបានដោយ​ ឥតគិតថ្លៃ ផងដែរ។ ដើម្បីអោយ កាន់តែច្បាស់ អំពីរបៀប តម្លើង សូមអាន សេចក្តីណែនាំ ខាងក្រោមនេះ!

តម្រូវការ

  • iPhone ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS9 និងបាន Jailbreak រួច
  • (មានតម្លើង Winterboard រួចជាស្រេច)

របៀបតម្លើង

  • ចូលទៅកាន់ Cydia > បន្ថែម Source “biteyourapple.net”
  • ក្រោយពី Add រួចហើយ ចូលទៅកាន់កន្លែង Search (នៅក្នុង Cydia) > វាយពាក្យ “Veexillum” > ធ្វើការតម្លើង > (រួចធ្វើការ Restart Springboard)
  • បន្ទាប់មកទៀត ចូលទៅកាន់ Settings > Winterboard > Select Theme > ជ្រើសរើស Theme ដែលមានឈ្មោះ (Veexillum) រួចធ្វើការ Respring ជាការស្រេច។

តោះ​តម្លើង Theme ថ្មី​មួយ​នេះ​នៅ​លើ iPhone ទាំង​អស់គ្នា!

សង្ឃឹមថា ប្រិយមិត្ត ទាំងអស់គ្នា ដែលប្រើប្រាស់ iPhone នឹងពេញចិត្ត ជាមួយនឹង Theme ដ៏សាមញ្ញ មួយនេះ ជាពិសេស សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ iPhone 6 Plus តែម្តង ដែលវាពិតជា សាកសម ខ្លាំងបំផុត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តោះ​តម្លើង Theme ថ្មី​មួយ​នេះ​នៅ​លើ iPhone ទាំង​អស់គ្នា!

  • ដោយ: Mai
  • 10:36 AM, 30 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ