ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ រៀបចំ​សំណុំរឿង​និង​វត្ថុ​តាង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​២៩ មក​រា ២០១៦ ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​គ្រឿងញៀន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​សង្ស័យ​ឈ្មោះ​សុខ ហួរ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមាន​ជ័យ ។

ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៨ មក​រា ២០១៦ ខណៈ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ប៉ោយ​ប៉ែ​ត ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ចែកចាយ​ថ្នាំ​ញៀន ក៏​ឃាត់ខ្លួន​និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ខេ​ទឹកកក​ក​) ១​ថង់​តូច និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ក្រហម ដែល​មាន​អក្សរ​WY ចំនួន​១១​គ្រាប់ ហើយ​ក៏​ចាប់​ឃាត់​នាំ​មក​សាកសួរ​នៅ​ទីស្នាក់ការ ។ ឆ្លង​តាម​ការ​សាកសួរ​ចម្លើយ​ស្ត្រី​សង្ស័យ​បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ គឺ​ខ្លួន​គេ​បាន​ទិញ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​លី​ន អាយុ​ប្រហែល​២៧​ឆ្នាំ  ដើម្បី​យក​លក់​ចែកចាយ​បន្ត និង​ប្រើប្រាស់​ជាមួយ​មិត្តភក្តិ ។