ហាមពាក់ស្បែកជើងកែងចោទក្នុងពេលមានផ្ទៃពោះ

ថ្វីបើស្ត្រីភាគច្រើនចូលចិត្តពាក់ស្បែកជើងកែងចោទក៏ពិតមែន ប៉ុន្តែក្នុងកំឡុងពេលមានផ្ទៃពោះគួរតែជៀសវាងឲ្យបាន ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់ទារក នឹងម្តាយ។
ដំណាក់កាលនេះលំហូរអ័រម៉ូនមានការកើនឡើង ហើយសាច់ដុំក៏ចាប់ផ្តើមពន្លាតផងដែរ។ ដូច្នេះការពាក់ស្បែកជើងកែងចោទអាចបង្កឲ្យស្ត្រីមានការលំបាកពេលសម្រាលកូន។
ការពាក់ស្បែកជើងរាបស្មើទើបមានផាសុខភាព ហើយមិនប៉ះពាល់ដល់រាងកាយត្រង់ចំណុចណាមួយឡើយ។ ចំណែកឯការពាក់ស្បែកជើងកែងចោទ ពិបាកនឹងទ្រទម្ងន់ខ្លួនទាំងមូល ហើយពិបាកនឹងរក្សាតុល្យភាពពេលដើរថែមទៀត។
 
ហាមពាក់ស្បែកជើងកែងចោទក្នុងពេលមានផ្ទៃពោះ
ម្យ៉ាងវិញទៀត ការពាក់ស្បែកជើងកែងចោទអាចបណ្តោលឲ្យឈឺខ្នង និងឈឺជើង។ វាអាចកាត់បន្ថយលំហូរឈាមទៅផ្នែកផ្សេងៗនៃរាងកាយ ហើយអាចប៉ះពាល់សុខភាពជាច្រើនទៀត។ 
បញ្ហាសាច់កំពួនជើង៖ ការពាក់ស្បែកជើងកែងចោទរយៈពេលយូរពេក អាចបណ្តោលឲ្យមានបញ្ហាដល់សាច់ដុំកំភួនជើង។ លើសពីនេះទៅទៀត ធ្វើឲ្យឈឺចាប់ក្នុងសាច់ដុំមានការកើនឡើងកាន់តែធ្ងន់ធ្ងរ។ ទាំងនេះជាបទពិសោធន៍ដែលស្ត្រីមានផ្ទៃពោះជាច្រើនធ្លាប់ជួបប្រទះ។
ឈឺខ្នង៖ អាការៈឈឺខ្នងជារោគសញ្ញាទូទៅមួយក្នុងអំឡុងពេលមានផ្ទៃពោះ តែទោះជាយ៉ាងណាការឈឺចាប់នេះអាចត្រូវបានកើនឡើងកាន់តែច្រើនដោយសារតែការពាក់ស្បែកជើងកែងចោទ។
ហេតុនេះហើយ ដើម្បីគេចផុតពីបញ្ហាផ្សេងៗដែលកើតមានឡើងចំពោះម្តាយ នឹងកូន អ្នកគួរតែជៀសវាងកុំការពាក់ស្បែកជើងកែងចោទឲ្យសោះ៕
ដោយ៖ Senghong
ប្រភព៖ boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហាមពាក់ស្បែកជើងកែងចោទក្នុងពេលមានផ្ទៃពោះ