ទោះ​ខុសគេ តែ​បុរស​ឥណ្ឌា​ម្នាក់នេះ​នូវតែ​ពេញចិត្ត​

Doliprane TVC

​លោក Devendra Suthar វ័យ ៤៣ ឆ្នាំ រស់នៅ​តំបន់ Himmantnagar ក្នុង​រដ្ឋ Gujarat ស្ថិតនៅ ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា ដែលមាន​មុខរបរ​ជា​ជាង​លាង​ថ្នាំ​ពណ៌​ផង​នោះ លោក​បាន​ឲ្យ​ដឹងថា «​លោក​មានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់ ដោយ​មិន​ធ្វើ​ឲ្យ​ម្រាមដៃ​ដែល​លើស​របស់លោក​មាន​បញ្ហា កើតឡើង​អ្វី​ឡើយ​» ។

ទោះ​ខុសគេ តែ​បុរស​ឥណ្ឌា​ម្នាក់នេះ​នូវតែ​ពេញចិត្ត​

ភាពល្បីល្បាញ​របស់លោក Devendra Suthar ត្រូវបាន​គេ​កត់ត្រា​ចូលទៅក្នុង​សៀវភៅ​កំណត់ត្រា​ឯកទគ្គកម្ម​ពិភពលោក ដោយ​ឲ្យ​រហ័ស​នាម​ថា «​ពរ​ពី​អាទិទេព​» ។ លោក Devendra Suthar បាន​ប្រឈមមុខ​នឹង​លក្ខខណ្ឌ​នៃ​ជំងឺ​មួយ ដែល​គេ​ហៅថា «​ជំងឺ​ដែលមាន​អវៈយវៈ​ខុស​ប្រក្រតី (Polydactyly)» ដែល​វា​ធ្វើ​ឲ្យ​គាត់​មាន​ម្រាមដៃ​ម្ខាងៗ​ចំនួន ៧ ម្រាម ហើយ​ម្រាមជើង​ម្ខាងៗ​ចំនួន ៧ ម្រាម​ដូចគ្នា ពោលគឺ​មានន័យថា​ទាំង​ម្រាមដៃ និង ម្រាមជើង សុទ្ធ​តែមាន​ម្រាម​ពីរ​បន្ថែម​ទាំងអស់ ។​

​មាន​ប្រជាជន​ជាច្រើន ដែល​មកពី​តំបន់​ឆ្ងាយ​ក្នុងប្រទេស​ឥណ្ឌា​បាន​នាំ​កូន​របស់​ពួកគេ​មក​មើល បុរស​ដែលមាន​ម្រាមដៃ​ម្រាមជើង ២៨ នេះ ហើយ​ជាមួយគ្នា​នោះ លោក Devendra Suthar បាន​និយាយថា «​លោក​ពិតជា​រីករាយ​នឹង​ម្រាម​ទាំងអស់​ដែល​លោក​មាន​នេះ​» ។ លោក​បាន​បន្តថា «​ដោយសារតែ​ម្រាមដៃ​ម្រាមជើង​ខ្ញុំ​លើសគេ បានធ្វើ​ឲ្យ​ប្រជាជន​នៅទីនេះ​បានចាត់ទុក​ខ្ញុំ​ជា​មនុស្ស​អស្ចារ្យ ។ ពួកគេ​បានមក​មើល​ខ្ញុំ ហើយ​វត្តមាន​របស់​ពួកគេ​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ខ្លាំងណាស់​» ។

ទោះ​ខុសគេ តែ​បុរស​ឥណ្ឌា​ម្នាក់នេះ​នូវតែ​ពេញចិត្ត​

ក្មេងៗ​ទាំងអស់​បាន​សើច​ឡើង នៅពេលដែល​ពួកគេ​បានឃើញ​ខ្ញុំ​ធ្វើ​អ្វី​បែប​កំប្លែងជាមួយនឹង​ម្រាម​ទាំងអស់​របស់ខ្ញុំ ។ លោក Devendra Suthar បាន​និយាយថា «​អារម្មណ៍​របស់​អ្នក​គ្រប់គ្នា​បានបង្ហាញ​ឡើង​នៅ​នឹង​មុខ​របស់​ពួកគេ នៅពេលដែល​ពួកគេ​មើលឃើញ​ម្រាម​ទាំងអស់​របស់ខ្ញុំ ហើយ​ពួកគេ​ចាប់ផ្ដើម​ឲ្យ​តម្លៃ​មកលើ​រូបខ្ញុំ ។ វា​បែបនេះ គឺ​ដោយសារតែ​ម្រាមដៃ​ម្រាមជើង​របស់ខ្ញុំ​បានធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ល្បីល្បាញ​នោះឯង​» ។ លោក​បាន​បន្តថា «​ខ្ញុំ​បាន​គិតពី​រឿង​ម្រាមដៃ​ម្រាមជើង​ដែល​លើស​របស់ខ្ញុំ​នេះ ខ្ញុំ​ពិតជា​មានសំណាង​ដែល​ខ្ញុំ​មាន​ម្រាម​ទាំងអស់នេះ ហើយ​ខ្ញុំ​មិន​កាត់​ម្រាម​ទាំងនេះ របស់ខ្ញុំ​ចោល​ឡើយ​» ៕ ខេមរា (​ប្រភព​៖ metro.co.uk)