iPhone អេក្រង់ 4 អុីញ ជំនាន់ថ្មី លេចលឺថាត្រូវបានគេកំពុងនឹងផលិតហើយ

iPhone អេក្រង់ 4 អុីញ ជំនាន់ថ្មី លេចលឺថាត្រូវបានគេកំពុងនឹងផលិតហើយ

បើយោងតាមសារព័ត៌មានចេញផ្សាយពីក្រុមការងារ Nikkei បានប្រាប់ឱ្យដឹងថា ទូរស័ព្ទជំនាន់ថ្មី iPhone អេក្រង់ 4 អុីញ ដែលត្រូវបានគេសង្ស័យថាជា iPhone 5SE ឫ iPhone 6c មួយនោះ ត្រូវបានចាប់ផ្តើមចូលចង្វាក់ផលិតកម្មផលិតហើយកាលពីពេលថ្មីៗកន្លងទៅនេះ។ យោងតាមប្រភពដដែលក៏បានបន្តឱ្យដឹងទៀតថា Apple នឹងរួសរាន់សម្រេចគោលដៅមួយនោះឱ្យបានជាស្ថាពរនៅមុនថ្ងៃដាក់បង្ហាញនាអំឡុងខែមិនាខាងមុខនេះតែម្តង ខណៈដែលលក្ខណៈសម្បត្តិម៉ាសុីននៃការរំពឹងទុកគឺ iPhone ជំនាន់ថ្មីនោះអាចនឹងប្រើប្រាស់បន្ទះឈីប A9 (M9 ឈីប) ដូចទៅនឹង iPhone 6s ដែលអាចគាំទ្រមុខងារ Hey Siri បានយ៉ាងល្អ រួមមានជាមួយទំហំ RAM 1GB ហើយថាមពលថ្មប្រហែលនឹង iPhone 6 គឺ 1624mAh. បន្ថែមពីនេះទៀតវាក៏អាចគាំទ្រការប្រើប្រាស់មុខងារ NFC Apple Pay និងមុខងារពិសេស Live Photos ថែមទៀតផងដែរ។ សំរាប់តម្លៃក៏ត្រូវបានគេបញ្ជាក់ថា អាចជាថ្លៃជាងទូរស័ព្ទ iPhone 6 ប្រហែលខ្ទង់ 100$.

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone អេក្រង់ 4 អុីញ ជំនាន់ថ្មី លេចលឺថាត្រូវបានគេកំពុងនឹងផលិតហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone អេក្រង់ 4 អុីញ ជំនាន់ថ្មី លេចលឺថាត្រូវបានគេកំពុងនឹងផលិតហើយ

ចុះថ្ងៃទី 30 ខែមករា ឆ្នាំ 2016 ម៉ោង 10:04 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ