Smart បង្កើតពាន បាល់ទាត់ Futsal Cup ដើម្បីពង្រឹង ទំនាក់ទំនង បុគ្គលិក របស់ខ្លួន

ភ្នំពេញ៖ ដើម្បីធ្វើឲ្យ បុគ្គលិកគ្រប់ផ្នែក មានទំនាក់ទំនងល្អ និងស្គាល់គ្នាកាន់តែសិ្នទ្ធិស្នាល ក្រុមហ៊ុន Smart បានបង្កើតពានរង្វាន់បាល់ទាត់ ហ្វូតសាលមិនអាជីពមួយ ដែលមានឈ្មោះថា Smart Futsal Cup លើកទី២ ដោយអនុញ្ញាតបុគ្គលិកទាំងអស់ ចូលរួមលេងកម្សាន្ដ ជាមួយនឹងកីឡានេះ ដោយមិនប្រកាន់វ័យ ឬឋានៈឡើយ ។

នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ក្រុមហ៊ុន Smart បានប្រកាសបើកការ ប្រកួតពានរង្វាន់ Smart Futsal Cup លើកទី២ របស់ខ្លួន នៅលើទីលានថោនដោន ក្រោមវត្តមានលោក ខៀវ សំបូរ អ្នកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន Smart និងលោក ចៅ សាវឿន អ្នករៀបចំព្រឹត្តិការណ៍ បាល់ទាត់ហ្វូតសាលមិនអាជីពនេះ ។

លោក ចៅ សាវឿន បានថ្លែងក្នុងឱកាសនោះថា ឆ្នាំនេះក្រុមចូលរួមប្រកួត មានការកើនឡើង ៥០% បើធៀបនឹងឆ្នាំ២០១៥ ពោលគឺមាន ១២ក្រុមចូលរួម ហើយត្រូវបែងចែកជា២ពូល ក្នុងមួយពូលមាន ៦ក្រុម ។ ការប្រកួតនេះ នឹងប្រើរូបមន្ដប្រកួតវិលជុំក្នុងពូល ហើយជ្រើសរើសជើងខ្លាំង ២ក្រុមមានពិន្ទុច្រើនជាងគេ ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ខាងមុខ ។

លោកបន្ដថា គោលបំណងនៃការបង្កើតពាននេះឡើង គឺដោយសារក្រុមហ៊ុន ចង់ឲ្យបុគ្គលិកគ្រប់រូប បានចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ ។ ជាពិសេសគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិកតាមផ្នែកនីមួយៗ ឲ្យស្គាល់គ្នា និងសហការបំពេញការងារ ឲ្យបានកាន់តែល្អប្រសើរ ទៅតាមប្រព័ន្ធគ្រប់គ្រងដ៏ឆ្លាតវៃ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ។ ដូច្នេះការប្រកួតត្រូវ គោរពឲ្យបាននូវគោលការណ៍ Fair-Play ។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍ Smart Futsal Cup ដដែលរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ការប្រកួតប្រជែងនៅលើទីលាន ហ្វូតសាលឆ្នាំនេះដែរ ក្រុមហ៊ុនបានត្រៀមប្រាក់រង្វាន់ ប្រមាណជាង ១៦០លានរៀល ផ្ដល់ជូនឲ្យក្រុមដណ្ដើមបានជ័យលាភី ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ។ ដោយឡែកក្រុមមិនទទួលបានជ័យលាភី ក៏ទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តផងដែរ ៕