ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រកាស​របស់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបន្ទាយមានជ័យ​ឱ្យ​ដឹង​ថា នៅ​ក្នុងស្រុក​ភ្នំ​ស្រុក មាន​សមាសភាព​ចំនួន​១៧​រូប ក្នុង​នោះ​ប្រធាន​១​រូប អនុប្រធាន​៤​រូប មាន​អនុប្រធាន​ប្រចាំការ​១​រូប និង​សមាជិក​ចំនួន​១៣​រូប ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​សមាសភាព​គណៈកម្មាធិការ​អតីត​យុទ្ធ​ជន​សាខា​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នេះ​បើ​យោង​តាម​សេចក្តីសម្រេច​លេខ​៤៤៧ ស​.​អក​.​ខ របស់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​ប្រកាស កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ២០១៦ ក្រោម​វត្តមាន​ចូលរួម​ពី​លោក​អោម ច​ន្ថា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​, លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម អនុប្រធាន គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបន្ទាយមានជ័យ និង​អស់លោក​ជា​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។