អគ្គនាយកកាំកុងត្រូល អំពាវនាវឲ្យពលរដ្ឋ យល់ដឹងច្បាស់ លើករណីទឹក ស៊ុបគុយទាវ និងអង្ករប្លាស្ទិក

 ភ្នំពេញ ៖ លោកម៉ក់ ពេជ្ជរិទ្ឋ ប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានអំពាវនាវឲ្យពលរដ្ឋ យល់ដឹងច្បាស់ ចំពោះព័ត៌មានទាក់ទងនឹងករណីអង្ករប្លាស្ទិក និងទឹកស៊ុបដែលថានាំមកពីប្រទេសវៀរណាម ។

លោកម៉ក់ ពេជ្ជរិទ្ឋ ថ្លែងយ៉ាងដូចនេះ នៅក្នុងពិធីបំពាក់កន្សែងកាយរិទ្ឋ ដល់សិស្សជិត១ពាន់នាក់ នៅរមណីយដ្ឋាន ស្រុកកៀនស្វាយក្រៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមករា។

លោកអគ្គនាយកបញ្ជាក់ថា ប្រសីនបើពលរដ្ឋរកឃើញថា ពិតជាបញ្ហាទាំងនេះមែន ត្រូវទំនាក់ទំនងមកកាន់ រូបលោក ហើយលោកនឹងទិញអង្ករ និងទឹកស៊ុបនោះ ពីពលរដ្ឋក្នុងតំលៃថ្លៃមួយគុណជាពីរនៃតម្លែដើមដែលទិញមក ។ ប៉ុន្តែលោកច្រានចោល ចំពោះការចោទប្រកាន់ថា កន្លងមកមានការនាំទឹកស៊ុប និងអង្ករប្លាស្ទិត ពីប្រទេសវៀតណាម។

លោកអគ្គនាយកបន្ថែមថា ”បើរកឃើញអង្ករប្លាស្ទិច និងទឹកស៊ុប ខ្ញុំនឹងទិញមួយគុណពីរ ចង់និយាយថា អង្ករមួយបាវតំលៃ១២ម៉ឺនរៀល ខ្ញុំនឹងទិញក្នុងតំលៃ២៤ម៉ឺនរៀល រីឯទឹកស៊ុបមួយប៊ីដុង១០ម៉ឺនរៀល នឹងឲ្យដល់២០ម៉ឺនរៀល បើនិយាយពីទឹកស៊ុបគុយទាវយកពីប្រទេសវៀតណាម ចូលតាមនេះ ចូលតាមនោះ តែតាមពិតគ្មាន ដូចជាអង្ករមានជាតិប្លាស្ទិច លឺតែគេនិយាយរហូត ប៉ុន្តែមន្រ្តីកាំកុងត្រូលចុះអង្កេតគ្មានសោះ”។

លោកបន្ត “ ដូចជាប៉ុន្មានថ្ងៃនេះ គេបង្ហោះតាមហ្វេសប៊ុក នៅកៀនស្វាយក្រៅ មានដុំបាយពូតមូលដូចបាល់ បោកលោត តែតាមពិតជាការបង្ខូច និងជាការមួលបង្កាច់ ដែលជាទង្វើមួយដែលបង្កឡើងសម្រាប់ឲ្យចលាចល”។

ជាមួយគ្នានោះ លោកម៉ក់ ពេជ្ជរិទ្ធ សូមអំពាវនាវនិងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ទាំងអស់ បើមានការសង្ស័យលើម្ហូបអាហារ អ្វីមួយថា អាចមានជាតិគីមីនោះ សូមរាយការណ៍មកមន្ត្រីជំនាញរបស់លោក ដើម្បីចុះទៅដល់ទីនោះផ្ទាល់តែម្តង ។

នៅថ្ងៃទី១១ ខែកញ្ញា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ដោយប្រកាសលេខទូរស័ព្ទចំនួន៦ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល រាយការណ៍ជូន មន្ត្រីកាំកុងត្រូលសាខា រាជធានីភ្នំពេញពីព័ត៌មាន ទាំងឡាយណាពាក់ព័ន្ធទៅនឹងករណី «ចំណីអាហារពុំមានសុវត្ថិភាព» និង «ការពុលចំណីអាហារ» ដែលអាចកើតមានឡើង នៅរាជធានីភ្នំពេញ។ លេខទូរសព្ទ័ទាំងនោះ រួមមាន៖ 012 233 262, 012 850 105, 012 870 076, 012 445 562, 096 829 7878 និង 097 788 6111៕

អគ្គនាយកកាំកុងត្រូល អំពាវនាវឲ្យពលរដ្ឋ យល់ដឹងច្បាស់ លើករណីទឹក ស៊ុបគុយទាវ និងអង្ករប្លាស្ទិក

អគ្គនាយកកាំកុងត្រូល អំពាវនាវឲ្យពលរដ្ឋ យល់ដឹងច្បាស់ លើករណីទឹក ស៊ុបគុយទាវ និងអង្ករប្លាស្ទិក