ឯកឧត្ដមកឹម សុខា ប្រាប់សកម្មជន របស់ខ្លួនថា ឈប់ឆ្លើយឆ្លង តែយកពេលរៀបចំខ្លួន ដើម្បីដឹកនាំប្រទេស

ភ្នំពេញ ៖ ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិ ឯកឧត្ដម កឹម សុខា បានថ្លែងប្រាប់សកម្មជន និងអ្នកគាំទ្រ របស់ខ្លួន ឲ្យឈប់ឆ្លើយឆ្លង ជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សដទៃទៀត តែត្រូវរៀបចំខ្លួន ដើម្បីត្រៀម ដឹកនាំប្រទេសនាពេលខាងមុខវិញ ។

 ឯកឧត្ដមកឹម សុខា បានថ្លែងបែបនេះ គឺនៅក្នុង ពិធីជួបសំណេះសំណាល ជាមួយសកម្មជនគណបក្ស សង្គ្រោះជាតិ និងចូលរួមក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ។

ឯកឧត្ដមកឹម សុខា បានប្រាប់អ្នកគាំទ្ររបស់ខ្លួន ថា គណបក្សសង្រ្គោះជាតិ មានយុទ្ធសាស្រ្ដ៣សំខាន់ៗ ទី១.ការត្រៀមខ្លួនមុនការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ទី២.រៀបចំខ្លួនសម្រាប់ថ្ងៃបោះឆ្នោត និងទី៣ រៀបចំការដឹកនាំប្រទេស នៅពេលទទួលបានជោគជ័យ ក្រោយការបោះឆ្នោត។ ជាមួយគ្នានេះ ឯកឧត្ដមកឹម សុខា បានប្រាប់សកម្មជនរបស់ខ្លួន ថា “ខ្ញុំអំពាវនាវឲ្យសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គ្រប់ជាន់ថ្នាក់ ជាយុទ្ធសាស្រ្ដរបស់គណបក្សសង្រ្គោះជាតិ នៅក្នុងដំណាក់កាលថ្មីនេះ យើងមិនបាច់ទៅឆ្លើយ ទៅឆ្លង ទៅឈ្លោះជាមួយគេទៀតទេ យកពេលរៀបចំខ្លួនយើង ដើម្បីទៅដឹកនាំប្រទេស”៕

ឯកឧត្ដមកឹម សុខា ប្រាប់សកម្មជន របស់ខ្លួនថា ឈប់ឆ្លើយឆ្លង តែយកពេលរៀបចំខ្លួន ដើម្បីដឹកនាំប្រទេស

ឯកឧត្ដមកឹម សុខា ប្រាប់សកម្មជន របស់ខ្លួនថា ឈប់ឆ្លើយឆ្លង តែយកពេលរៀបចំខ្លួន ដើម្បីដឹកនាំប្រទេស