កុមារកម្ពុជា១៤លាននាក់ ទទួលបានសេវាព្យាបាល ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យគន្ឋបុប្ផា ក្នុងរយៈពេលជាង ២ទស្សវត្ស

ភ្នំពេញៈ ប្រធានមន្ទីពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យទេវតា ប្រកាសតាមបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់ខ្លួន របស់លោកថា ក្នុងរយៈពេល២៤ឆ្នាំ កន្លងទៅ មន្ទីរពេទ្យគន្ធរបុប្ផា បានព្យាបាលកុមារកម្ពុជា រហូតដល់ជាង ១៤លាននាក់ និងចំណាយថវិការសរុបទាំងអស់ជិត៦០០ លានដុល្លាអាមេរិក។

លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ថា បច្ចុប្បន្នមន្ទីពេទ្យគន្ធបុប្ផា មានបុគ្គលិក ចំនួន២៥០០នាក់ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ លើផ្នែកព្យាបាល ការវះកាត់ទូទៅ ការវះកាត់បេះដូង និងប្រពន្ធ័ ប្រសាទ ដោយមានកំរិតស្តង់ ដារដូចនៅប្រទេសស្វីស។ ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅ មានកុមារ កម្ពុជាឈឺចំនួន១៤ ៨៣៧ ១៥៥នាក់ ដែលទទួលបានពិនិត្យនិងព្យាបាល។ ក្នុងនោះកុមាមានជំងឺ និងរបួសធ្ងន់ ចំនួន១៥១៦៤៧១នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយ ដែល៨០%នៃកុមារទាំងនោះ នឹងពុំមាន សំណាងល្អទេ បើពុំបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនេះ។

តាមរបាយការណ៍ដែលទទួលបានពីប្រធានមន្ទីរពេទ្យឲ្យដឹងថា ករណីនៃកុមារ មានជំងឺធ្ងន់រហូតដល់១៤០នាក់ ក្នុងមួយថ្ងៃ បានមកព្យាបាលនៅមន្ទីរពេទ្យនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ។ រយៈពេល២៤ឆ្នាំកន្លងផុតទៅនេះ មូលធិនិមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិការអស់ចំនួន៥៦៣លាន ដុល្លាសហរដ្ឋអាមេរិក។ ក្នុងចំណោមថវិការទាំងនេះ ៤,៧% បានមកពីការចូលរួមវិភាគទាន របស់រាជរដ្ឋាភិបាល កម្ពុជា,។ ៨,៩% បានមកពីការវិភាគទានរបស់រដ្ឋាភិបាលស្វីស៕

កុមារកម្ពុជា១៤លាននាក់ ទទួលបានសេវាព្យាបាល ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យគន្ឋបុប្ផា ក្នុងរយៈពេលជាង ២ទស្សវត្ស