ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

Doliprane TVC

​នាពេល​ថ្មីៗ​នេះ ម្ចាស់​បទ Original Song ទីបំផុត លោក ហេង ពិ​ទូ បាន​បង្ហោះ​នូវក្នុង​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយ​បង្ហាញ​ពី​ជំហរ​ក្នុង​ការគាំទ្រ​ការនិពន្ធ​បទ Original Song ពី​សំណាក់​កូន​ខ្មែរ​គ្រប់រូប ស្រប​ពេលដែល​ការនិពន្ធ​បទ Original Song បច្ចុប្បន្ននេះ កំពុង​ទទួល បានការ​ចាប់អារម្មណ៍ និង ឲ្យ​តម្លៃ​យ៉ាងខ្លាំង​នោះ ។​

ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

​បើតាម​ការ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​របស់​តារាចម្រៀង ហេង ពិ​ទូ លោក​បាន​សរសេរ​កោតសរសើរ​ដល់​អ្នកនិពន្ធ​ទាំងឡាយ​ដែល​បាន​និពន្ធ និង ​កំពុងតែ​និពន្ធ​នូវ​ចម្រៀង Original Song ពិសេស​លោក​បាន​កោតសរសើ​រ​ចំៗ​ចំពោះ​អ្នកនិពន្ធ Tin Mark គឺ​ដែ​លា​មានឈ្មោះ​ពិត​ថា លោក អឹម រតនៈ អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ថា « គាំទ្រ​អោយ​បងៗ​ប្អូនៗ​ដែល​ជាត​ន្រី​ករ

ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

គាត់​ក្លាហាន​ហ៊ាន ច្រៀង​អោយបាន​ច្រើន នៅពេលដែល​គាត់​ក្លាហាន​ហើយ នោះ​វិស័យ​ចម្រៀង​និពន្ធ​ថ្មីៗ​នឹង​កាន់តែ មាន​ច្រើន ព្រោះ​ពួកគាត់​សុទ្ធតែជា​អ្នកចេះ​ភ្លេង អ៊ីចឹង​ងាយ​នឹង​និពន្ធ ឥឡូវនេះ​ចាប់ផ្តើម​ពី​ប្អូនប្រុស Tin Mark ទៅ​! សង្ឃឹមថា គំរូ​ដ៏​ល្អ​នេះ​ប្អូនៗ​ដែល​ចេះ​ភ្លេង ឬ​កំពុងតែ​រៀន​ភ្លេង អាច​នឹង​ស្រូបយក នឹង​ក្លាហាន​ហ៊ាន​បង្ហាញ​!

ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

គ្មាន​អ្នកណា​ដែល​ចេញមក​ល្អឥតខ្ចោះ​នោះទេ យូរ​ទៅ​យើង​នឹង​ជោគជ័យ សារ​មួយ​នេះ​មិន​សំដៅ តែ​លើ​បងប្អូន​ត​ន្រី្ត​ករ​ត​ន្រី្ត​ការិនី​ទេ គឺ​សំដៅ​ទៅលើ​មហាជន​ទូទៅ​ដែល​គាត់ ស្រឡាញ់​វិស័យ​សិល្បៈ ចូលរួម​លើកស្ទួយ​ទាំងអស់គ្នា​! អរគុណ​សម្រាប់​ការអាន ខុស​ទាស់​សុំ អភ័យទោស​ផង​! Tin Mark គាំទ្រ​ស្នា​ដែ​របស់​ប្អូន ជូនពរ​អោយបាន​ជោគជ័យ​ណា​ប្អូន​» ។​

ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

​ការកោតសរសើរ​ចំពោះ​អ្នកនិពន្ធ អឹម រតនៈ ពី​សំណាក់​តារាចម្រៀង​កំពុងតែ​ពេញនិយម​លោក ហេង ពិ​ទូ នោះ ត្រូវបាន​ធ្វើឡើង​នៅពេលដែល​អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ម្នាក់នេះ បាន​ប្ដូរ​មក​ច្រៀង បទ​ដែល​ខ្លួន​បាន​និពន្ធ​វិញ ។ ការកោតសរសើរ​បែបនេះ ក៏​ព្រោះតែ​លោក ពិ​ទូ ផ្ទាល់ ចង់​ឲ្យ​វិស័យ និពន្ធ​បទ​ចម្រៀង Original Song កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ និង​ល្អប្រសើរ​ដូច​ប្រទេស ជិតខាង​ដែរ ។​

​ជាមួយគ្នានេះ លោក អឹម រតនៈ បាន​ប្រាប់​ទស្សនាវដ្ដី «​ប្រជាប្រិយ​» ពី​មូល​ហេតុដែល​លោក​ច្រៀង បទ​លោក​និពន្ធ​ខ្លួនឯង​ថា «​មូលហេតុ​នោះ គឺ​ដោយសារ​ខ្ញុំ​ចង់​មាន​អ្វី​ជា​របស់​ខ្លួនឯង ព្រោះ​បើ​យើង ក្រឡេកមើល​អ្នកភ្លេង​នៅលើ​ពិភពលោក​នេះ​វិញ គេ​សុទ្ធតែ​ចេះ​និពន្ធ និង​ច្រៀង​ទាំងអស់ ដូច្នេះ​ខ្មែរ យើង​ក៏​ត្រូវតែ​ធ្វើបែបនេះ​ដែរ​» ។ លោក អឹម រតនៈ បាន​បន្តទៀតថា «​បទ​ដែល​ខ្ញុំ​ច្រៀង​នេះ គឺ​តម្រូវ តាម​សម្លេង​របស់ខ្ញុំ ព្រោះ​សម្លេង​គឺមាន​ប្រភេទ​របស់​វា ដូច្នេះ​តើ​ម្ចាស់​សម្លេង ចេះ​រើស​បទ​ដែល​ត្រូវ នឹង​សម្លេង​របស់ខ្លួន​មក​ច្រៀង​ឬ​អត់​តែប៉ុណ្ណោះ​» ។​

ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

​សូមបញ្ជាក់ថា លោក អឹម រតនៈ បាន​ប្ដូរ​មក​ច្រៀង​បទ​ថ្មី​ដែល​លោក​និពន្ធ​ខ្លួនឯង​តែម្ដង ដែលមាន ចំណងជើង​ថា «​យំ​ឲ្យ​អស់​រួច​ចាកចេញ​» ស្របពេល​ដែល​លោក​ក៏បាន​បញ្ជាក់ដែរថា បទ​ថ្មី​របស់ លោក​នេះ មិន​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ដូច​បទ «​ស៊ូ​ឃ្លាត​» នោះឡើយ ហើយ​លោក​ក៏ បាន​បញ្ជាក់ដែរថា លោក​ក៏​នៅតែ​បន្ត​និពន្ធ​បទ Original Song សម្រាប់​អ្នកចម្រៀង​ដទៃទៀត ដូចដើម ៕ ខេមរា​

ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

​បទ​៖ យំ​ឲ្យ​អស់​រួច​ចាកចេញ


ម្ចាស់​បទ​ទីបំផុត គាំទ្រ​…(​មាន​វីដេអូ​)​

បទ​៖ ទីបំផុត​