ឱក សុគន្ធ​កញ្ញា ត្រៀម​ធ្វើឱ្យ​មហាជន​ភា្ញ​ក់​ផ្អើល​

Doliprane TVC

ថ្មីៗ​ នេះ មាន​តារាចម្រៀង​ជាច្រើន មិន​ថា​តារាចម្រៀង​ជើងចាស់ តារាចម្រៀង​ជំនាន់​ថ្មី​ទេ ពួកគេ​ទាំងអស់គ្នា​បាន និង កំពុង​ងាក​មក​ចាប់អារម្មណ៍​យ៉ាង​ផុសផុល​លើ​ការផលិត ក៏ដូចជា​ច្រៀង​បទ​ចម្រៀង Original Song វិញ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ទស្សនិកជន ។ ​ក្នុងនោះ​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ឱក សុគន្ធ​កញ្ញា ក៏​ស្ថិត​ក្នុងចំណោម​តារាចម្រៀង​ដែល​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ច្រៀង​បទ Original Song នេះ​ផងដែរ ដោយ​ថ្មីៗ​នេះ​តារាចម្រៀង​ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​លើសលប់​ពី​សំណាក់​ទស្សនិកជន​រូប​នេះ បាន​ព្រលយ​ប្រាប់​មក​ថា នៅ​ដើមឆ្នាំ ២០១៦ នេះ នាង​នឹងមាន​បទ​ចម្រៀង Original Song ផ្ទាល់ខ្លួន​សម្រាប់​ពញាក់​ដល់​អារម្មណ៍​ទស្សនិកជន​ផងដែរ ។

ឱក សុគន្ធ​កញ្ញា ត្រៀម​ធ្វើឱ្យ​មហាជន​ភា្ញ​ក់​ផ្អើល​

​ជាមួយនឹង​ការព្រលយ​ប្រាប់​នេះដែរ មានការ​លើ​ជា​សំណួរ​ថា តើ​បទ​ចម្រៀង​ដែល កញ្ញា ត្រៀម​ចេញ​នោះ​មាន​ចំនួន​ប៉ុន្មាន​បទ ស្របពេល​ដែល​លោក ព្រាប សុវត្ថិ បាន​បង្ហើប​ថា បាន​ត្រៀម Original Song ជាង ២០ បទ ដើម្បី​ស្វាគមន៍​ឆ្នាំ ២០១៦ នោះ​?​សំណួរ​នេះ​ត្រូវបាន ឱក សុគន្ធ​កញ្ញា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ឆ្លើយ​ប្រាប់​ដែរ​ថា បទ​ចម្រៀង Original Song នោះ​នាង​អាចមាន​ស្មើ ឬ អាច​ច្រើនជាង​លោក ព្រាប សុវត្ថិ តែ​បទ​ខ្លះ​គឺ​ច្រៀង​ជាមួយ លោក ព្រាប សុវត្ថិ ផងដែរ ។​

ឱក សុគន្ធ​កញ្ញា ត្រៀម​ធ្វើឱ្យ​មហាជន​ភា្ញ​ក់​ផ្អើល​

​គួរ​បញ្ជាក់ដែរថា ឱក សុគន្ធ​កញ្ញា មិនបាន​បញ្ជាក់​លម្អិត​ពីបទ​ចម្រៀង​ដែល​គ្រោង​ចេញ​ទាំង​នោះឡើយ ជាមួយគ្នា​នោះ​នាង​ក៏បាន​បង្ហើប​ប្រាប់ថា នៅ​ឆ្នាំ ២០១៦ ឬ ឆ្នាំក្រោយៗ​ទៀត​នាង​ក៏​ចង់​លេចមុខ​ក្នុង​ខ្សែភាពយន្ត​ផងដែរ ពោលគឺ​ថតកុន​នេះ​តែម្តង ៕ សាកល​