តារា​កំប្លែង ប្រិមប្រិយ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេ​ហ៏​ថ្មី លើ​ទឹកដី​អាមេរិក​

Doliprane TVC

ក្រោយពី​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​មួយរ​យៈ​ពេល​ខ្លី​ប៉ុណ្ណោះ តារា​កំប្លែង​រូប​ស្រស់ ប្រិមប្រិយ ក៏បាន​រកឃើញ​ម្ចាស់​បេះដូង​ភ្លាម ដែល​ពេលនេះ​នាង​ក៏បាន​បង្ហាញមុខ​មា​ត់បុ​រស​ម្នាក់​នោះ​ជា​សាធារណៈ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ ។ ​មានការ​ជូនពរ​ពី​សំណាក់​មិត្តភក្តិ​ដល់​ចំណង​ស្នេ​ហ៏​ថ្មី​របស់​នាង​។​ ប្រិមប្រិយ បាន​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ដោយ​រួម​ដំណើរ​ជាមួយ​នាយ ក្រិន និង យ៉ុង ចាន់​សុធាវី​។​មិន​ខុសពី​តារា​ដទៃ​នោះទេ ប្រិមប្រិយ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បង ប្អូន​ខែ្មរ​ដែល​រស់នៅ​ទីនោះ​យ៉ាងច្រើន ដែល​អាច​និយាយបានថា ជា​ជោគជ័យ​របស់​នាង​ក្នុងការ​សម្តែង នៅក្នុង​ទឹកដី​អា​មេរិ​ក​។​

តារា​កំប្លែង ប្រិមប្រិយ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេ​ហ៏​ថ្មី លើ​ទឹកដី​អាមេរិក​

ក្រៅពី​ទៅ​កើប​បាន​ប្រាក់​ដុល្លារ​ច្រើន​នោះ ប្រិមប្រិយ ក៏មាន​ឪ​កាស​បាន​ជួប​ស្នេ​ហ៏ នៅ​ទីនោះ​ផងដែរ​។​ជាក់ស្តែង​ថ្មីៗ​នេះ​គេ​បានឃើញ ប្រិមប្រិយ បង្ហាញ​រូបថត​ស្និទ្ធស្នាល​ជាមួយ បុរស​ម្នាក់​។​បើតាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​បងប្អូន​ដែល​រស់នៅ​អាមេរិក​បានអោយដឹងថា បុរស​សង្ហារ​ម្នាក់​នោះ​ជា​គូ​ស្នេ​ហ៏​របស់ តារា​កំប្លែង ប្រិមប្រិយ ពួកគេ​ទើបតែ​ស្វែងយល់​ចិត្តថ្លើម​គ្នា មួយរយៈ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​។​

តារា​កំប្លែង ប្រិមប្រិយ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេ​ហ៏​ថ្មី លើ​ទឹកដី​អាមេរិក​

​ក្រៅពី​ការសម្តែង ប្រិមប្រិយ និង​គូ​ស្នេ​ហ៏​តែងតែ​ចំណាយពេល​ដើរ​កំសាន្ត នៅតាម​តំបន់​រមណីយដ្ឋាន​នានា​នៅលើ​ទឹកដី​នៃ​ប្រទេស​ជឿនលឿន​មួយ​នេះ​ផងដែរ​។​តែ​គេ​មិន​ច្បាស់​ថា តើ ប្រិមប្រិយ និង​ដឹក​ដៃ​កន្លង់​ក្រៅប្រទេស​ម្នាក់នេះ មក​រៀបការ​តាម​ប្រពៃណី​ខ្មែរ​នៅពេលណា នោះឡើយ​?​ អ្វី ដែល​គេ​កត់សំគាល់​នោះ គូ​ស្នេ​ហ៏​របស់ ប្រិមប្រិយ បាន​ហៅ​នាង​ថា​ជា​«​ព្រះ​នាង​តូច​របស់ បង​»​។​

តារា​កំប្លែង ប្រិមប្រិយ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេ​ហ៏​ថ្មី លើ​ទឹកដី​អាមេរិក​

​ប្រិមប្រិយ ត្រូវបាន​គេ​ចាត់ទុកជា​តារា​កំប្លែង ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារា សម្តែង​ប៉ុន្មាន​ឡើយ​។​កន្លងមក​នាង ធ្លាប់​អះអាងថា មាន​បុរស​ជាច្រើន​ចោមរោម​ស្រឡាញ់​នាង​។ គួររំលឹកថា ប្រិមប្រិយ បាន​ចែកផ្លូវ​ជាមួយ​ស្វាមី​ដែលជា​ថៅកែ​ភោជនីយដ្ឋាន​បុ​ប្ជា​ជាយដែន ដោយ បន្សល់​នូវ​កូនស្រី​ម្នាក់​អាយុ​៦​ឆ្នាំ​។​ក្រោយពី​បែកបាក់​ជាមួយ​ស្វាមី ប្រិមប្រិយ បាន​ទំនាក់ទំនង​ជាមួយ បុរស​ម្នាក់ទៀត ដែលមាន​វ័យ​ស្របាលៗ​នាង តែ​ចំណង​ស្នេ​ហ៏​នោះ បាន​ប្រេះស្រាំ​ទៅវិញ មុនពេល​ដែល​នាង​ចេញ ទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​៕ ចេ​នី​