​វិធីសាស្ត្រ​ងាយៗ​ដែល​អាច​បំបាត់​ការឈឺ​ក្បាល​បាន​

​វិធីសាស្ត្រ​ងាយៗ​ដែល​អាច​បំបាត់​ការឈឺ​ក្បាល​បាន​

​ការឈឺ​ក្បាល​គឺ​ជា​បញ្ហា​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ជួបប្រទះ ហើយ​ក៏​កំពុងតែ​ព្យាយាម​រក​មធ្យោបាយ​ជាច្រើន​ដើម្បី​ដោះស្រាយ​វា​ឱ្យបាន​លឿន​ដែរ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ស្រួលៗ​ដែល​អាច​ជួយ​ពន្លឿន​ដល់​ការ​បាត់​ឈឺក្បាល និង​បង្ការ​កុំឱ្យ​ឈឺ​ទៀត​បាន​។

​បង្គ្រប់​ជាតិ​ទឹក​ដល់​ខ្លួនឯង​
​ការ​ខ្សោះ​ជាតិ​ទឹក​អាច​ជា​ហេតុផល​ដ៏​ចំបង​មួយ​នៃ​ការឈឺ​ក្បាល​។ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដូចជា ទឹក​ធម្មតា និង​ទឹក​ផ្លែឈើ​ស្រស់ៗ និង​ចៀ​វាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា តែ និង​កាហ្វេ​ព្រោះ​វា​ធ្វើឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​បាន​។

ម៉ាស្សា​ក្បាល​
​ចូរ​ប្រើ​ម្រាម​ចង្អុល និង​មេដៃ​ធ្វើការ​ឈ្លី​នៅលើ​កន្លែង​ណា​ដែល​ឈឺ​នៅលើ​ក្បាល​ថ្នម​។ ចូរ​សង្កត់​ឱ្យបាន ៧ ទៅ​១៥​វិនាទី​ហើយ​ចាំ​ដក​វិញ​។ ចូរ​ធ្វើបែបនេះ​ម្តង​ទៀត​បើសិនជា​ចាំបាច់​។ ការ​ម៉ាស្សា​បែប​នេះ​នឹង​ជួយ​បន្ធូរ​សាច់ដុំ​ដែល​តឹង និង​ពង្រឹង​ដល់រ​បត់​ឈាម​រត់​ទៀត​។

ញ៉ាំ​របប​អាហារ​មាន​តុល្យភាព និង​ទៀងពេល​
​អ្នក​គួរតែ​ធ្វើយ៉ាងណា​ញ៉ាំ​អាហារ​ឱ្យមាន​តុល្យភាព និង​ទៀងទាត់​ពេលវេលា​។ តាមពិត អ្នក​គួរតែ​ញ៉ាំ​អាហារ​ទៀងពេល​ដោយ​មួយ​ថ្ងៃ​ញ៉ាំ​បួន​ពេល​រាល់ថ្ងៃ​។ ខួរក្បាល​ត្រូវការ​ជាតិ​គ្លុយកូស​ប្រើ ហើយ​បើសិនជា​ខ្វះ​ខាត់​វិញ​វា​នឹង​ធ្វើឱ្យ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ឈឺក្បាល​បាន​។

គេង​គ្រប់គ្រាន់​
​ការ​គេ​ង​បាន​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​បំផុត​។ ការ​គេង​តិច ឬ​គេង​ភ្ញាក់ៗ​អាច​រំខាន​ដល់​វដ្ត​នៃ​ការ​គេង និង​ធ្វើឱ្យ​ឈឺ​ក្បាល​បាន​។ ជា​មធ្យ​មនុស្ស​យើង​ត្រូវកា​រគេង ៦ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។

សម្រាក​
​ចូរ​បិទ​ភ្នែក និង​ព​ញ​យាយាម​បន្ធូរ​អារម្មណ៍ និង​សម្ពាធ​នៅ​ខ្នង ក និង​ស្មារ​ក្នុងពេល​កំពុង​តែ​អង្គុយ​ចុះទៅ​។ ចូរ​ចៀសវាង​ការ​កោង​ខ្លួន​។

ងូតទឹក​ផ្កាឈូ​កក្តៅ​
​ចូរ​ឈរ​នៅ​ពៅ​ក្រោម​ទឹក​ផ្កាឈូក ដើម្បី​ឱ្យ​ទឹក​ក្តៅ​ដែល​ចេញ​នោះ​បាន​ប៉ះពាល់​នឹង​ក្បាល រួច​ហូរ​មក​ក និង​ខ្នង​បាន​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​បន្ធូរ​សាច់ដុំ​នៅ​ក្បាល និង​ក ព្រមទាំង​មាន​លំហូរ​ឈាម​កាន់តែ​ល្អ​ទៀតផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។