សម្តេចក្រុមព្រះ ព្រមាន​មន្ត្រី​របស់ខ្លួន​កុំ​ឲ្យ​«​ស៊ី​បាយ​បោក​ឆ្នាំង​»

​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រមាន​មន្ត្រី​របស់ខ្លួន​ដែលមាន​បំណង​«​ស៊ី​បាយ​បោក​ឆ្នាំង​» ឲ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ជំហរ​របស់ខ្លួន និង​ប្រាប់​ឲ្យ​ចាក​ចេញពី​បក្ស​ឲ្យ​ហើយ​ទៅ ប្រសិនបើ​នៅមាន​បែបនេះ​។

​នៅ​ចំពោះមុខ​អ្នកកាសែត​ក្រោយ​ចប់​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​បក្ស​ប្រមាណ​១៥០​នាក់ នៅ​ព្រឹក​នេះ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែងបន្តថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន​សូន្យ​កៅអី ក្នុងការ​បោះឆ្នោត ក៏​ដោយសារតែ​អ្នក​ដែល​«​ស៊ី​បាយ​បោក​ឆ្នាំង​»​នេះដែរ​។ ដូច្នេះ​ប្រសិនបើ​នៅមាន​កូន​ចិត្ត​ចង់​«​ស៊ី​បាយ​បោក​ឆ្នាំង​»​បន្តទៀត ឆាប់​ឲ្យ​ចាក​ចេញពី​បក្ស​ឲ្យ​ហើយ​ទៅ ដោយ​ព្រះអង្គ​មិន​ឃាត់​នោះទេ ។

សូមស្ដាប់សំឡេង៖

​សម្តេចក្រុមព្រះ​មិនបាន​និយាយ​ព្រមាន​ឲ្យ​ចំឈ្មោះ​មន្ត្រី​ណា​ម្នាក់​នោះទេ​។ តែ​ការព្រមាន​របស់​ព្រះអង្គ​នេះ គឺ​ស្រប​ពេលដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កំពុងមាន​ភាពចម្រូងចម្រាស​រវាង​សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជា​ប្រធាន​និង​អនុប្រធាន​បក្ស​លោក ញឹក ប៊ុនឆៃ ។ តែ​យ៉ាងណាក៏ដោយ សម្តេចក្រុមព្រះ​នៅតែ​ប្រកាន់​ជំហរ​រួបរួមគ្នា​ដដែល ដោយបាន​ថ្លែង​ការពារ​ថា​បញ្ហា​ផ្ទៃក្នុង​បក្ស មិនមាន​ភាព​រង្គោះរង្គើ​រហូតដល់​បែប​បាក់​នោះទេ​។​

​សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ថ្នាក់មូលដ្ឋាន​ប្រមាណ​១៥០​នាក់ ដោយ​គ្មាន​វត្តមាន​លោក ញឹក ប៊ុនឆៃ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​