ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយខ្លឹមសារ សន្និបាត គណៈកម្មាធិការ កណ្តាលលើកទី៣៩ អាណត្តិទី៥ ជូនសមាជិកបក្ស

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន ប្រធាន គណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ  បានអញ្ជើញជា អធិបតីក្នុងពិធី ប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជា នៅខណ្ឌច្បារអំពៅ ។

នៅក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារ សន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជានា ព្រឹកមិញនោះ ដែរក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក អ៊ុច គឹមអន ក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌច្បារអំពៅ លោកស្រី ឡោក ខេង សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌច្បារអំពៅ និងលោកស្រី សុភ័គ ថាវី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅ ព្រមទាំងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណ ៣៥០នាក់ ។

លោក អ៊ាង សុីផាន ធ្វើបានជម្រាបជូនដល់មន្ត្រីបក្ស ដែលបានចូលរួមទាំងអស់ ជាពិសេសមន្រ្តីបក្សមកពី តាមមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ បានជ្រាប និងស្វែងយល់អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អាណតិ្តទី៥ របស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ លោកបានគូសបញ្ជាក់ បន្ថែមអំពីខ្លឹមសារសំខាន់ៗ មួយចំនួន ដែលមានដូចជា ចំណុចខ្លាំង និងចំណុចខ្វះចន្លោះ នៃការងារពង្រឹង កសាងបក្សលើគ្រប់វិស័យ និងការដាក់ចេញនូវទិសដៅភារកិច្ចឈានទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ។

លោកប្រធានបក្សខណ្ឌបានគូសបញ្ជាក់ជូនដល់មន្រ្តីបក្សទាំងអស់សារជាថ្មីម្តងទៀតថា គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវ គោលការណ៍យកប្រជាជនជាធំ ដើម្បីបម្រើប្រជាជន និងដើម្បីប្រទេសជាតិយើង។ គណបក្សមានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើងអោយរីកច្រើន និង រុងរឿង ដើម្បីអោយកូនចៅជំនាន់ក្រោយរបស់យើងបានរស់នៅក្នុងសុខសន្តិភាព និងវិបុលភាពយូរអង្វែង ជាពិសេសដើម្បីធ្វើអោយប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនារបស់ជាតិយើងដោយខ្លួនឯង ដោយមិននៅក្រោមគំនាប់របស់នរណាម្នាក់ ឬក្រុមណាមួយ។ក្នុងន័យនេះ លោកបានស្នើដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអនូវចំណុចខ្វះចន្លោះ និងភាពអសកម្មទាំង ឡាយ ទាំងពួង ហើយតម្កល់ផលប្រជាយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីបន្តទាក់ទាញនូវការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាជនឱ្យបានល្អ។

ជាមួយគ្នានេះ លោកក៏បានលើកឡើង និងធ្វើការបកស្រាយពន្យល់នូវខ្លឹមសារ ពាក់ព័ន្ធនឹងប្រធានសំខាន់ៗ មួយចំនួន ជូនដល់មន្រ្តីបក្សទាំងអស់ សម្រាប់យកទៅធ្វើជាមូលដ្ឋានក្នុងការធ្វើឃោសនា និងបដិឃោសនា នៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន ដូចជា សមទ្ធិផល និងលទ្ធផលនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ពិសេស ការខិតខំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាពាក់ព័ន្ធ ប័ណ្ណ បើកបរម៉ូតូ ការផ្ទេកម្មសិទ្ធដីធ្លី និងការលុបចោលការយកលុយផ្លូវជាតិលេខ៤ ជាដើម ។ល ៕

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយខ្លឹមសារ សន្និបាត គណៈកម្មាធិការ កណ្តាលលើកទី៣៩ អាណត្តិទី៥ ជូនសមាជិកបក្ស

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយខ្លឹមសារ សន្និបាត គណៈកម្មាធិការ កណ្តាលលើកទី៣៩ អាណត្តិទី៥ ជូនសមាជិកបក្ស

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយខ្លឹមសារ សន្និបាត គណៈកម្មាធិការ កណ្តាលលើកទី៣៩ អាណត្តិទី៥ ជូនសមាជិកបក្ស

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយខ្លឹមសារ សន្និបាត គណៈកម្មាធិការ កណ្តាលលើកទី៣៩ អាណត្តិទី៥ ជូនសមាជិកបក្ស