ខុមហ្វ្រែលធ្វើវេទិកា លើការអនុវត្ដន៍ គោលនយោបាយ រដ្ឋាភិបាល

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) បានរៀបចំធ្វើវេទិកា ម្ចាស់ឆ្នោត ស្តីពីការផ្ដល់ពិន្ទុលើលទ្ធផល អនុវត្តន៍របស់រដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី២ នៅភោជនីដ្ឋានទន្លេបាសាក់២ ដែលមានការចូលរួមពីតំណាង បក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងសិស្សនិស្សិតប្រមាណ២០០នាក់។

វេទិកានេះធ្វើឡើងក្នុងគោលបំណង៣យ៉ាងគឺ ទី១ បង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥ ដល់ម្ចាស់ឆ្នោត ទី២ បង្ហាញពីការរកឃើញនៃការបំពេញ នូវគោលនយោបាយច្បាស់លាស់ និងគោល នយោបាយមិនច្បាស់លាស់ របស់រដ្ឋាភិបាល និងទី៣ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ធ្វើការវាយតម្លៃ លទ្ធផលនៃការបំពេញគោលនយោបាយរបស់រដ្ឋាភិបាល។

លោកគុល បញ្ញាប្រធានអង្គការខុមហ្វ្រែលបានឲ្យដឹងថា« នៅអង្គការខុមហ្វ្រែលមានកម្មវិធីជាច្រើនដើម្បីឃ្លាំ មើលរដ្ឋសភា និងអ្នកតំណាងរាស្រ្ត រួមនិងកម្មវិធីជំរុញឲ្យប្រជាពលរដ្ឋផ្ដល់ពិន្ទុលើរដ្ឋាភិបាល  ហើយយើងក៏ បានសិក្សាផងដែរអំពីរបាយការណ៍នានាទាក់ទងនិងរដ្ឋាភិបាល ថាតើរដ្ឋាភិបាលបានអនុវត្តន៍ នូវការសន្យារបស់ ខ្លួនបានកំរិតណា»។

សូមបញ្ជាក់ថា ឆ្លងតាមការដាក់ពិន្ទុវាយតម្លៃ ពីសំណាក់អ្នកចូលរួម ដែលភាគច្រើនជានិស្សិតចំនួន១៥៤នាក់ មាន៦២នាក់ មិនពេញចិត្តចំពោះការអនុវត្តន៍គោលនយោបាយ របស់រដ្ឋាភិបាលថាមានកំរិតខ្សោយ និង៨៥នាក់ ទទួលស្គាល់ពីការអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាលថាមានកំរិតមធ្យម និង៧នាក់ទៀត ពេញចិត្តទាំងស្រុងលើ ការអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាល ៕

ខុមហ្វ្រែលធ្វើវេទិកា លើការអនុវត្ដន៍ គោលនយោបាយ រដ្ឋាភិបាល

ខុមហ្វ្រែលធ្វើវេទិកា លើការអនុវត្ដន៍ គោលនយោបាយ រដ្ឋាភិបាល