ញញើត​ណាស់​! ខាំ​ពស់ ៤ ក្បាល​ដែល​រស់​រវើក​ក្នុ​ពេល​តែមួយ (​មាន​វីដេអូ​)​

Doliprane TVC

​វីដេអូ​ស្រៀវ​សាច់​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​រប​ស់បុរ​សជន​ជាតិ​ប្រេ​ស៊ី​ល​ម្នាក់​យក​សត្វ​ពស់​ពិស​រស់​បួន​ក្បាល និង បួន​ប្រភេទ​ខុសៗ​ដាក់​នៅក្នុង​មាត់​ដោយ​មិនមាន​ខ្លាចរអា​ប​និ្ត​ច​ណា​ឡើយ ។ យោងតាម​គេហទំព័រ DailyMail ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា វីដេអូ​របស់​បុរស​មិន​ខ្លាច​ស្លាប់​ម្នាក់​ដែល​ល្បី​នៅក្នុង Internet ខាងលើនេះ​មាន​ប្រភព​មក​ទីក្រុង Goianésia do Pará(​ភាសា​ប្រេ​ស៊ី​ល​) ក្នុង​រដ្ឋ Pará ប្រទេស​ប្រេ​ស៊ី​ល ចំណែក​បុរស​មិន​ខ្លាច​ស្លាប់​រូបនេះ​មាន​ឈ្មោះថា Duarte និង មាន​រហ័ស​នាម «​និ​ន​ចារ​ពស់​» ។

ញញើត​ណាស់​! ខាំ​ពស់ ៤ ក្បាល​ដែល​រស់​រវើក​ក្នុ​ពេល​តែមួយ (​មាន​វីដេអូ​)​

Duarte ជា​អ្នក​សម្ដែង​ជាមួយ​សត្វ​ល្មូ​ន​អស់​រយៈពេល ១៥ ឆ្នាំ​មកហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​គឺជា​បុគ្គល​ម្នាក់​ដែលមាន​គោលបំណង​ចង់​បង្កើន​ចំណេះដឹង​ដល់​មនុស្ស​ដទៃ​ក្នុងការ​អភិរក្ស​តំបន់ Amazon ។ នៅក្នុង​វីដេអូ​ស្រៀវ​សាច់​នេះ​ទៀតសោត Duarte បានបង្ហាញ​ពីស​ម្ថ​ភាព​ដ៏​អស្ចារ្យ​របស់គាត់​ដោយ​យក​សត្វ​ពស់​អ​សិរ​ពិស​បួន​ក្បាល​ដែលមាន​ពូជ​ខុសៗ​គ្នា​មក​ដាក់​នៅក្នុង​មាត់​ដែល​មើលទៅ​គួរ​ឲ្យ​ខ្លាច​បំផុត ។

ញញើត​ណាស់​! ខាំ​ពស់ ៤ ក្បាល​ដែល​រស់​រវើក​ក្នុ​ពេល​តែមួយ (​មាន​វីដេអូ​)​

ចំពោះ​សត្វ​ពស់​បួន​ក្បាល និង បួន​ប្រភេទ​ខុសគ្នា​នេះដែរ​មានដូចជា ១. chicken snake (​ជា​ពស់​មួយ​ប្រភេទ​ដែលមាន​ប្រវែង​វែង ភាគច្រើន​រស់នៅ​តំបន់​អាមេរិក​ខា​ងេ​ជើង​), ២. rainbow boa (​ជា​ពស់​ដែលមាន​រូបរាង​ស្អាត ភាគច្រើន​រស់នៅក្នុង​តំបន់​អាមេរិក​កណ្ដាល និង អាមេរិក​ខាងត្បូង​), ៣. Coral snake (​ជា​ពស់​មួយ​ប្រភេទ​ដែល​ស្ថិតនៅក្នុង​អម្បូរ​ពស់វែក និង ជា​ពពួកសត្វ​អ​សិរ​ពិស​ដែលមាន​ប្រវត្តិ​យូ​លង់​ណាស់​មកហើយ ហើយ​ភាគច្រើន​រស់នៅក្នុង​តំបន់​អាស៊ី​),

ញញើត​ណាស់​! ខាំ​ពស់ ៤ ក្បាល​ដែល​រស់​រវើក​ក្នុ​ពេល​តែមួយ (​មាន​វីដេអូ​)​

៤. Clelia snake (​ជា​សត្វ​ពស់​មួយ​ប្រភេទ​ដែល​ប្រមាញ់​ពស់​ដទៃទៀត​ធ្វើជា​ចំណី ហើយ​ភាគច្រើន​រស់នៅក្នុង​តំបន់​អាមេរិក​កណ្ដាល និង អាមេរិក​ខាងត្បូង​) ។ ចង់ដឹងថា​តើ​វីដេអូ​របស់ និ​ន​ចារ​ពស់ Duarte គួរ​ឲ្យ​ខ្លាច​ប៉ុនណា​នោះ​សូម​ទស្សនា​ទាំងអស់គ្នា ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​

ញញើត​ណាស់​! ខាំ​ពស់ ៤ ក្បាល​ដែល​រស់​រវើក​ក្នុ​ពេល​តែមួយ (​មាន​វីដេអូ​)​

ញញើត​ណាស់​! ខាំ​ពស់ ៤ ក្បាល​ដែល​រស់​រវើក​ក្នុ​ពេល​តែមួយ (​មាន​វីដេអូ​)​