បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​មិនបាន​ប៉ុន្មាន​ខែ​ផង ទី​ហ្វា​នី ក្រុម Girls’ Generation លួច​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​មួយទៀត​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ដ៏​រសើប​មួយ​បាន​លើកឡើងថា តារាចម្រៀង​សមាជិក​ក្រុម Girls’ Generation នាង ទី​ហ្វា​នី (Tiffany) មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​តារា​រ៉េ​ប​នៅក្នុង​ផលិតកម្ម AOMG តារា​រ៉េ​ប ហ្គ្រេ​យ (GRAY) ខណៈដែល​បែក​គ្នា​ជាមួយ​លោក និក​ឃុន (Nichkhun) មិនបាន​ប៉ុន្មាន​ខែ​ផង ។ យោងតាម​ប្រភព​ថ្មី​មួយ​ពី​អ្នក​នៅក្បែរ​ខ្លួន​តារា​រ៉េ​ប​វ័យ ៣០ ឆ្នាំ ហ្គ្រេ​យ បាន​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​នាក់ ទី​ហ្វា​នី និង ហ្គ្រេ​យ មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយគ្នា ៣ ខែ​មកហើយ​បើ​គិត​មកដល់ពេលនេះ ។

បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​មិនបាន​ប៉ុន្មាន​ខែ​ផង ទី​ហ្វា​នី ក្រុម Girls’ Generation លួច​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​មួយទៀត​

បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​មិនបាន​ប៉ុន្មាន​ខែ​ផង ទី​ហ្វា​នី ក្រុម Girls’ Generation លួច​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​មួយទៀត​

ប្រភព​ដដែល​បាន​បន្ថែមថា ទី​ហ្វា​នី និង ហ្គ្រេ​យ បាន​ជួបគ្នា​ដំបូង​កាលពី​ឆ្នាំមុន នៅក្នុង​ពេលដែល ទី​ហ្វា​នី ត្រៀមខ្លួន​រៀបចំ​អាល់​ប៊ុ​ម​ទោល​របស់​នាង ជាមួយ​ផលិតករ (​ក្នុង​ផលិតកម្ម AOMG) ជនជាតិ​អាមេរិក​លោក ឆា ឆា ម៉ា​ឡូ​ន (Cha Cha Malone) ហើយ​ចាប់តាំងពី​ពេល​នោះមក​ពួកគេ​ទាំងពីរ​នាក់​ចាប់ផ្ដើម​ទាក់ទង​គ្នា​រហូត​ក្លាយទៅជា​ចំណង​ស្នេហ៍​មួយ​ដល់​សព្វថ្ងៃនេះ ។ ​ទាក់ទង​ជាមួយគ្នានេះដែរ​អ្នកតំណាង​របស់​ផលិក​កម្ម SM Entertainment បាន​ចេញមុខ​បកស្រាយ​ថា ចំពោះ​ទំនាក់​ទ​នង​រវាង ទី​ហ្វា​នី និង ហ្គ្រេ​យ គ្រាន់តែ​ជា​ទំនាក់ទំនង​មិត្តភាព​ធម្មតា​ក្នុងនាម​ជាតា​រា​រួម​អាជីព​តែប៉ុណ្ណោះ ។

បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​មិនបាន​ប៉ុន្មាន​ខែ​ផង ទី​ហ្វា​នី ក្រុម Girls’ Generation លួច​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​មួយទៀត​

បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​មិនបាន​ប៉ុន្មាន​ខែ​ផង ទី​ហ្វា​នី ក្រុម Girls’ Generation លួច​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​មួយទៀត​

​គួរ​រំឭក​ដែរ​ថា តារាចម្រៀង​ក្នុង​ក្រុម Girls’ Generation វ័យ ២៦ ឆ្នាំ ទី​ហ្វា​នី ទើបតែ​ចែកផ្លូវ​គ្នា​ជាមួយ​តារាចម្រៀង​សមាជិក​ក្រុម 2PM លោក និក​ឃុន ប៉ុន្មាន​ខែ​មុននេះ ហើយក៏​មិន​នឹកស្មាន​ដែរ​ថា​ត្រឹម​តែមួយ​រយៈពេល​ខ្លី​សោះ​តារាចម្រៀង​ស្រី​ស្រស់ស្អាត​រូបនេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​រ៉េ​ប ហ្គ្រេ​យ ថែមទៀត ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្រាប់​ព័ត៌មាន​មួយ​នេះ​ត្រូវបាន​បកស្រាយ​ថា​ជា​ពាក្យ​ចចាមអារ៉ាម​តែប៉ុណ្ណោះ ៕ (​ប្រភព អ​ល​ខេ​ប៉ប​) កុសល​

បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​មិនបាន​ប៉ុន្មាន​ខែ​ផង ទី​ហ្វា​នី ក្រុម Girls’ Generation លួច​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​មួយទៀត​