តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

Doliprane TVC

​តាមរយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ធ្វើ អោយ​តារា​ក្នុង​សិល្បៈ​មាន​ភាពស្និទ្ធស្នាល​ជាមួយ មហាជន​។​អ្វីដែល​កត់សំគាល់​នោះ មួយរយៈ​ចុងក្រោយ​នេះ គេ​បាន​ចាប់​អារ​ម្ម​ណ៏​ឃើញ​តារា​ស្រី​ប្រមាណ​ជា​បួន​ដួង​បាន​ចែករំលែក ការថែរក្សា​សម្រស់ ដែលមាន ដូចជា សរសៃសក់ ស្បែក​និង​ការ Make up ដល់​មហា​ជ​នានា​។​មើល​ទាំងអស់គ្នា តើ​តារា​ទាំង​បួន​ដួង​នោះ មាន​តារា​រូប​ណាខ្លះ​?​​

**​ស្រី​ស្អាត មាន សូ​នី​តា
​ជារឿយៗ​គេ​តែងតែ​ឃើញ​ស្រី​ស្អាត មាន សូ​នី​តា ចែករំលែក​អាថ៌កំបាំង​ក្នុង ការតុបតែង​ខ្លួន​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែលមាន​ទាំង​ការតុបតែង​មុខ​បែប​ធម្មជាតិ​និង​ភាព​សិច​ស៊ី ។​ ពេលខ្លះ​នាង​ថែមទាំង​បង្ហាញ​ពី​ការធ្វើ​សក់​បែប​សាមញ្ញៗ​តែ​មើលទៅ​មាន​ភាពស្រស់ស្អាត​និង​ទាក់ទាញ​ ។ ​តាមរយៈ​ការបង្ហាញ​នៅក្នុង​ឃ្លី​ប​វីដេអូ ដែល មាន សូ​នី​តា បានបង្ហាញ​នោះ គេ​បាន​កត់សំគាល់ឃើញ​តារា រូប​ស្រស់​ម្នាក់នេះ មាន​ជំនាញ​គួរសម​។​រាល់​ការចែករំលែក ការថែរក្សា​សម្រស់​របស់ មាន សូ​នី​តា តែងតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ជាច្រើន​ ។​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

**​ស្រី​ស្អាត គង់ ច័ន្ទ​ស្រីមុំ​
​ថ្មីៗ​នេះ​គេ​ក៏​ឃើញ​ស្រី​ស្អាត គង់ ច័ន្ទ​ស្រីមុំ បានចេញ​មុខ បង្ហាញ​ពី​ការ តុបតែង​មុខ ដែលមាន​ទាំង​ការតុបតែង​របៀប​ធម្ម​ជាតិ​និង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​។​មិនតែប៉ុណ្ណោះ គង់ ច័ន្ទ​ស្រីមុំ ក៏បាន​ប​ញ្ជា​ក់​ដែរ​ថា រាល់​ផលិតផល ដែល​នាង​បាន​ប្រើប្រាស់​នៅក្នុង​ការ​តុ​ប តែង​មុខ ប្រសិនបើ​មិត្ត​នារី​ចង់បាន​នាង​ក៏មាន​លក់​ផងដែរ​។​ស្នាដៃ​តុបតែង​មុខ​របស់ គង់ ច័ន្ទ​ស្រីមុំ ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​ផងដែរ​។​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

**​ឈិ​ត សុជាតា​
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​ក៏​បានឃើញ​ស្រី​ស្អាត ឈិ​ត សុជាតា បង្ហើប​ពី អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ ផងដែរ ដោយ​នាង​បានចេញ​វីដេអូ​ឃ្លី​បប្រមាណ​ជា​ពីរ​ឃ្លី​ប ដោយ​ក្នុងនោះ នាង​បាន ចែករំលែក​ពី​វិធី​សម្រក​ជើង​អោយ​តូច​ស្រ​ឡូ​ន និង​វិធី​លាង​សំអាត​មុខ​អោយបាន​ត្រឹមត្រូវ​។​ឈិ​ត សុជាតា ក៏បាន​បន្ថែមទៀតថា ប្រសិនបើ​នាង​បានដឹង​ពី​ការរក្សា​សម្រស់​ផ្សេងៗ​ទៀត នាង​និង​ធ្វើ​ការចែក រំលែក​បន្ថែមទៀត​។​ការចែករំលែក​របស់ ស្រី​ស្អាត ឈិ​ត សុជាតា ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហា ជន​ច្រើន ដោយ​អ្នកខ្លះ​បាន​សរសើរ​ថា នាង​មិន​ត្រឹម​តែមាន​រូប​សម្រស់​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ តែ​នាង​ចេះ​វិធី​ក្នុងការ​ថែរក្សា​សម្រស់ ហើយ​ថែមទាំង​មានចិត្ត​ល្អ ថែម​ទៀតផង​។

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

**​ស្រី​ស្អាត​ដួង ហ្សូ​រី​ដា​
​ដោយឡែក សម្រាប់​ពិធី​ការិនី ឌួង ហ្សូ​រី​ដា វិញ ក៏​មិន​ខុសពី​តារា​ទាំងបី​ខាងលើ​នេះដែរ ។​ កាលពីដើមឆ្នាំ​២០១៦​គេ​បានឃើញ​នាង​បង្ហាញ​ពី​វិធី​ក្នុង​ការថែទាំ​សរសៃសក់​អោយបាន​វែង​និង​ស្រស់ស្អាត​។ ឌួង ហ្សូ​រី​ដា បាន​និយាយថា នាង​សុំ​ចែករំលែក​បទពិសោធ​ន៏​ផ្ទាល់ខ្លួន​ខ្លះៗ​ដោយ​មិនបាន បិទបាំង​ចង់​ល្អ​តែម្នាក់ឯង​និង​តាម​សំណូមពរ​មិត្តភក្តិ​នារី​ជាច្រើន ដែល​បាន​សួរនាំ​ពី​វិធីសាស្ត្រ​ក្នុងការ ថែរក្សា​សក់​អោយបាន​ស្អាត​។​ការចែករំលែក​របស់ ឌួង ហ្សូ​រី​ដា ទទួលបាន​ការចាប់​អារ​ម្ម​ណ៏ ពី សំណាក់​ប្រិយមិត្ត​ជា​នារី​ជាច្រើន​។

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

តារា​ស្រី ​៤ ​ដួង ចេញមុខ ចែករំលែក​ការរក្សា ​សម្រស់​ដល់​មិត្តៗ​នារី​

នៅពេលនេះ «​ប្រជាប្រិយ​» ​សុំ​នាំ លោក អ្នក ជាពិសេស​មិត្តៗ​នារី ទស្សនា ឃ្លី​ប វីដេអូ របស់ ឈិ​ត សុជាតា ប្រាប់​ពី​វិធីសាស្ត្រ ក្នុងការ​ថែរក្សា​សម្រស់ មាននៅ​ខាងក្រោម​នេះ​៖ ចេ​នី​ ​

សំរាប់អ្នកចង់អោយ ស្បែកតឹងលៀឺន ហើយរលោងIG : chhit_socheata

Posted by Chhit Socheata on Wednesday, January 27, 2016

Video នេះសំរាប់សុភាពនារី ដែលចង់បានជើងស្រលូន

Posted by Chhit Socheata on Monday, January 25, 2016