El Shaarawy ស្វាគមន៍​កក់ក្តៅ ពេល​ផ្ទេរ​ទៅលេង​នៅ Roma

កីឡាករ Stephan El Shaarawy បានបង្ហាញ​អារម្មណ៍​ស្វាគមន៍ ក្នុង​ការចាប់​ផ្តើមដំបូង ក្នុង​អាជីព​របស់គេ បន្ទាប់ពី​ផ្ទេរ​មកលេង​នៅ​ក្លិប Roma នេះ​ក្នុងតម្លៃ​ខ្លួន​ខ្ចី​ជើង ១.៤លាន​អឺ​រូពី​ក្លិប AC Milan ជាមួយ​ការផ្ទេរ​ជា​អចិន្ត្រៃយ៍ ក្រោយ​បញ្ចប់​រដូវ​កាល​នេះ។

el-shaarawyកីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​កំពុង​ត្រូវបាន​ក្លិប​បារាំង Monaco ខ្ចី​ជើង​យកទៅ​លេង ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ផុតរលត់​មុន​ការ​បង្ហាញខ្លួន ២៥ប្រកួត ដែល​ធ្វើ​ឲ្យ​កីឡាករ​នេះ ត្រូវ​វិល​មកលេង​នៅ​អ៊ីតាលី​វិញ។ ខ្សែប្រយុទ្ធ​រូបនេះ មានបំណង​ចង់​រក្សា​តំណែង​នៅក្នុង​ក្លិប​អ៊ីតាលី​នេះ ដើម្បី​លេង​ក្នុង Champions League បន្ទាប់​អាជីព​របស់​ជាប់គាំង​ជាមួយ AC Milan រួចមក ខណៈដែល Roma មាន​សិទ្ធិ​ទិញ​កីឡាករ​នេះ​ដាច់ ក្នុងតម្លៃ​ខ្លួន ១៣លាន​អឺ​រូ ឲ្យ​បាន​មុន​រដូវ​កាល ២០១៦-១៧។ El Shaarawy ថ្លែងថា «គ្រប់គ្នា​នៅក្នុង​ក្លិប​ល្អ​ចំពោះ​ខ្ញុំ ស្វាគមន៍​យ៉ាង​កក់ក្តៅ ហើយ​ខ្ញុំ​បាន​ជួប​ក្រុម​ថ្មី​របស់ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​ណាស់»៕