Leicester ខិតជិត​ចុះ​កុងត្រា​ជាមួយ​កីឡាករ Eder ពី​ក្លិប Sampdoria

ក្លិប​កំពូល​តារាង Leicester កំពុងធ្វើការ​ចរចា​ជាមួយនិង​ក្លិប Sampdoria ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Eder មកលេង​នៅ​អង់គ្លេស បន្ទាប់ពី​ដាក់សំណើរ​ដេញ​ថ្លែ ១០លាន​ផោន ត្រូវបាន​ទទួលយក។

 

ederកីឡាករ​អ៊ីតាលី​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​ពិភាក្សា កិច្ចសន្យា ៣ ឆ្នាំ​ជាមួយ Leicester ដោយមាន​ប្រាក់​បៀរ​វត្សរ៍​ប្រមាណ៣ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​កីឡាករ​នេះ​ក៏​កំពុង​រង់ចាំ ក្លិប Inter Milan ផ្តល់ជូន​ផងដែរ។ Leicester បាន​ងាក​មក​ចាប់អារម្មណ៍​កីឡាករ Eder បន្ទាប់ពី​ត្រូវបាន​បដិសេធ​ដោយ​ក្លិប CSKA Moscow នាំយក​កីឡាករ​ខ្សែប្រយុទ្ធ Ahmed Musa ដោយសារ​ក្លិប​រុស្ស៊ី​នេះ​ទាមទារ​តម្លៃ​ខ្លួន ១៨.៩ លាន​ផោន ហើយ Leicester ផ្តល់​ឲ្យ​តែ ១៥.១លាន​ផោន​ប៉ុណ្ណោះ៕