អ្នកជំងឺដេកនៅ មន្ទីរពេទ្យជ័យជំនះ ចងកធ្វើអត្តឃាត សង្ស័យអស់សង្ឃឹមក្នុងជីវិត

កណ្តាល ៖ អ្នកជំងឺម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាត នៅចំណុចលើដើមឆត្រ័ នៃមន្ទីរពេទ្យជ័យជំនៈ ក្រុងតាខ្មៅ ខេត្តកណ្ដាល  ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ-ឈ្មោះ ចក់ ចន្ថា ភេទប្រុស អាយុ៥៩ ឆ្នាំ មានទីលំនៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញមុខរបរកសិករ ។

សមត្ថកិច្ចបានបន្តថា មុនកើតហេតុជនរងគ្រោះឈ្មោះ ចក់ ចន្ថា បានមកចូលព្យាបាល នៅក្នុងមន្ទីរពេទ្យរយៈ ពេល០៩ថ្ងៃកន្លងមកហើយ រហូត មកដល់ ថ្ងៃកើតហេតុ អ្នករងគ្រោះបានដើរចេញ ពីបន្ទប់ព្យាបាល ដោយនៅ ដៃមានជាប់សេរ៉ូមផង ប្រពន្ធ ឈ្មោះ ហម យឿនអាយុ៥៧ ឆ្នាំ បន្ទាប់ពីមកពីលាងចាន រួចក៍មកបន្ទប់វិញ មិនឃើញប្តី ដើររកមិនឃើញបានមួយន្ទុះក្រោយ ស្រាប់ តែមានគ្រូពេទ្យ ប្រចាំការ ឃើញមានសាកសព ម្នាក់ចងក នៅលើដើម ឆ័ត្រ ស្លាប់បាត់ ទៅហើយ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយ.ក្រពះនិងតម្រងនោមនិង បម្រុង ធ្វើ អត្តឃាត ប៉ុន្មាន ដងមកហើយ ដោយកូនប្រុសគាត់ និយាយប្រាប់។ ការសន្និដ្ឋាន ការពិនិត្យរបស់ គ្រូពេទ្យ ឈ្មោះសោម សាវី ការស្លាប់របស់ អ្នករងគ្រោះ ពិតជាធ្វើអត្តឃាត ដោយខ្លួនឯង ពិតមែន ដោយការពិនិត្យនៅលើខ្លួនសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ ។ ក្រោយការពិនិត្យចប់សព្វគ្រប់ ក្រុមការងារ ពិនិត្យកន្លែង កើតហេតុ បានប្រគល់ សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕