ចោរបើកឡាន គេចប៉ូលីសបុកម្តាយនិង កូនប៉ើងដូចសំឡី តែចុងក្រោយ ជនរងគ្រោះមិនស្លាប់ (មានវីដេអូ)

អាហ្សង់ទីន៖ ខ្សែអាត់វីដេអូមួយ បង្ហាញឲ្យឃើញនូវ ឡានពណ៌ទឹកប្រាក់មួយគ្រឿង បើកបុកម្តាយ និងកូនម្នាក់ ឲ្យហោះប៉ើង ទៅលើមេឃ ដោយសារពួកគេបើកបរគេច ពីប៉ូលីសក្នុងល្បឿនយ៉ា់ងលឿន។

ការបុកទង្គិច ដ៏គួរឲ្យរន្ធត់នេះ ត្រូវថតបានដោយ កាមេរ៉ាសុវត្ថិភាព នៅក្នុងទីក្រុង Beunos Aires ហើយស្រ្តីជាម្តាយ ត្រូវបានគេឃើញ ថាប៉ើងទៅទើជាប់លើដំបូលឡាន រហូតដល់ឡានបើកបានប្រហែល ជិត១០០ម៉ែត្រ ទើបគេឃើញនាង រមៀលធ្លាក់ចុះទៅដីវិញ។ ចំណែកឯកូន របស់នាងបាន ប៉ើងវិលជាច្រើន ជុំនៅលើអាកាស។ លើសពីនេះ រឿងដែលផ្ទុយពីការស្មាន គឺទាំងម្តាយនិងកូន ត្រូវបានសារព័ត៌មាន មួយចុះផ្សាយថា នៅរស់ហើយមិនមានរបួស អ្វីធ្ងន់ធ្ងរនោះទេ។ គួរបញ្ជាក់ថា ពួកចោរទាំងនោះ បានបើកឡានចេញពីចំណតឡាន ដ៏ចង្អៀតមួយ ក្នុងល្បឿនយ៉ាងលឿន រួចទៅបុកនឹងឡានមួយ ហើយបានបន្ត ទៅបុកម្តាយ និងកូននោះឲ្យប៉ើង បន្ទាប់មកក៏ទៅបុកនឹង ឡានមួយទៀត ទើបគេឃើញមានបុរសបីនាក់ រត់ប្រញាប់ប្រញាលចុះពីឡាន។

ហេតុការណ៍ ទាំងនេះបាន ឲ្យឃើញថា ឡានចោរនេះ បើកបរយ៉ាងលឿន ដោយមិនគិត ពីសុវត្ថិភាព របស់អ្នកដំណើរ នៅតាមដងផ្លូវដ៏ចង្អៀត និងអ្នកជិះរួមដំណើរ ក្នុងឡាននោះទេ គឺពួកគេគិតតែពីបើកបរគេច ប៉ូលីសប៉ុណ្ណោះ ជាចុងក្រោយពួកគេ ក៏នៅតែត្រូវប៉ូលីសចាប់បាន ហើយត្រូវបានប៉ូលីសវាយទាត់ ធាក់យ៉ាងដំណំ៕

ចោរបើកឡាន គេចប៉ូលីសបុកម្តាយនិង កូនប៉ើងដូចសំឡី តែចុងក្រោយ ជនរងគ្រោះមិនស្លាប់ (មានវីដេអូ)ចោរបើកឡាន គេចប៉ូលីសបុកម្តាយនិង កូនប៉ើងដូចសំឡី តែចុងក្រោយ ជនរងគ្រោះមិនស្លាប់ (មានវីដេអូ)
ចោរបើកឡាន គេចប៉ូលីសបុកម្តាយនិង កូនប៉ើងដូចសំឡី តែចុងក្រោយ ជនរងគ្រោះមិនស្លាប់ (មានវីដេអូ)

ក្រុមចោរត្រូវបានប៉ូលីសវាយទាត់ធាក់បន្ទាប់ពីតាមទាន់

សូមទស្សនាវីដេអូនៃការបុកទង្គិចដ៏គួរឲ្យរន្ធត់នេះខាងក្រោម៖ 

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត