មឹក​កំពូល​ឆ្លាត រស់ក្នុង​សម្បក​ងាវ (​មាន​វីដេអូ )

Doliprane TVC

​វីដេអូ​ខ្លី​នៃ​ការធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់ឆ្នេរ​របស់​បុរស​ជនជាតិខ្មែរ​ម្នាក់ បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ព្រោះតែ​វីដេអូ​នោះ ស្តែង​ឱ្យឃើញ​ពី​សត្វ​មឹក​មួយ​ក្បាល ដែល​ចូលទៅ​សំងំ​ក្នុង​សប្ប​ក​ងាវ ហើយ​ធ្វើការ​ភ្ជិត​សម្បក​ងាវ​នោះបាន​យ៉ាង​ប៉ិនប្រសប់​ដូចជា​សត្វ​ងាវ​យ៉ាង​ដូច្នេះ​ដែរ ។​

មឹក​កំពូល​ឆ្លាត រស់ក្នុង​សម្បក​ងាវ (​មាន​វីដេអូ )

​គ្រប់គ្នា​បានដឹង​យ៉ាងច្បាស់​ហើយ​ថា មឹក​ជាស​ត្វ​ដែលមាន​ដៃជើង​វែងៗ រវើករវ័ណ្ឌ តែ​យើង​ប្រហែលជា​គិតថា​មឹក ពិតជា​ពិបាក​ក្នុងការ​បង្កប់ខ្លួន​ទៅក្នុង​អ្វីមួយ​ដែលមាន​មាឌតូច​ជាង​ខ្លួន​វា​ណាស់ តែ​មិន​ដូច្នេះ​ឡើយ ចំពោះ​មឹក​មួយ​ក្បាល​នេះ​វិញ គឺ​វា​អាច​បញ្ច្រក​ខ្លួន​របស់​វា​ទៅក្នុង​សម្បក​ងាវ​បាន​យ៉ាង​ប្រសប់ ហើយ​មាន​វិធីសាស្ត្រ​ក្នុងការ​ទាញ​គែម​នៃ​មាត់​ងាវ​ឱ្យ​ភ្ជិត​ជាប់​គ្នា​បាន​យ៉ាង​ស្ទាត់ជំនាញ បើទោះបីជា​មនុស្ស​ប្រឹង​ទាញ​វា​ចេញ​ក៏បាន​យ៉ាង​ពិបាក ។​

មឹក​កំពូល​ឆ្លាត រស់ក្នុង​សម្បក​ងាវ (​មាន​វីដេអូ )

​ចង់ដឹងថា មឹក​ដែល​រស់នៅក្នុង​សម្បក​ងាវ​នោះ មាន​ភាព​ប៉ិនប្រសប់​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា ៕ ភូមិន្ទ​

មឹក​កំពូល​ឆ្លាត រស់ក្នុង​សម្បក​ងាវ (​មាន​វីដេអូ )

Credit: ViralHogLIKE ➡ S. SaintOctopus In The Cockle Shell

Posted by S. Saint on Thursday, January 28, 2016