ស្រ្តីម្នាក់ពាក់ខ្សែក ទម្ងន់៥ជី ជិះម៉ូតូទៅផ្ទះត្រូវ ចោរឆក់ទាំងថ្ងៃ

កោះកុង៖ ស្រ្តីម្នាក់បានពាក់ខ្សែក មាសទម្ងន់៥ជី ជិះម៉ូតូទៅផ្ទះវិញ ក្រោយពីទិញឥវ៉ាន់រួច ហើយត្រូវក្រុមចោរ ជិះតាមក្រោយ ដល់ចំណុចផ្លូវស្ងាត់ ក្រុមចោរ ធ្វើសកម្មភាពឆក់ ធ្វើស្រ្តីរងគ្រោះកំពុង ជិះម៉ូតូដួលរង របួសធ្ងន់ ស្ថិតកំពង់ព្យាបាល នៅគ្លីនិកឯកជនមួយ ។

ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅជិតស្ពាន អូរស្រណោះ នៅលើដងផ្លូវជាតិ លេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។ តាមប្រភពមន្រ្តី អ.ហក្រុង បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ សាក់ ភាព ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទ ខេត្តកោះកុង ។

ប្រភពដដែលបានឲ្យបម្តថា បើតាមចម្លើយពីជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់ បានជិះម៉ូតូចេញពីផ្សារទៅផ្ទះ ហើយមានម៉ូតូជិះក្រោយ តែគាត់អត់ចាប់អារម្មណ៏ ដល់ពេលក្រុមចោរជិះមក ជិតធ្វើសកម្មភាព ឆក់ធ្វើឲ្យគាត់ដួលម៉ូតូ រងរបួសតែម្តង ពេលវាឆក់បានសម្រេច ហើយក្រុមចោរជិះម៉ូតូ បានប្រហែល១០ម៉ែត្រ ក្រុមចោរវិលមកវិញសុំទោស គាត់ពេលនោះស្រ្តីរងគ្រោះឃើញខ្សែក គាត់នៅដៃក្រុមចោរ គាត់កញ្ឆក់យកបានមកវិញ ហើយធ្វើការប្រតាយប្រតបគ្នា បន្តិចក្រុមចោរជិះម៉ូតូគេចខ្លួន បាត់គាត់ក៍ទូរសព្ទ័ប្តឹង អ.ហ លោកតែម្តង ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងលោកទុកបាយចោល ទៅជួយអន្តរាគមន៏ភ្លាម តែក្រុមចោរបានគេចខ្លួនបាត់។ លោកបានបញ្ជាក់ ឥឡូវកម្លាំងលោកកំពុងស្រាវជ្រាវ រុករកមុខសញ្ញា ហើយដោយ មិននៅអែអង់់ឡើយ ។ ហើយស្រ្តីរងគ្រោះស្ថិត នៅកំពង់ព្យាបាលនៅគ្លីនិកឯកជន៕

ស្រ្តីម្នាក់ពាក់ខ្សែក ទម្ងន់៥ជី ជិះម៉ូតូទៅផ្ទះត្រូវ ចោរឆក់ទាំងថ្ងៃ
ស្រ្តីម្នាក់ពាក់ខ្សែក ទម្ងន់៥ជី ជិះម៉ូតូទៅផ្ទះត្រូវ ចោរឆក់ទាំងថ្ងៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត