អាម៉េរិកចាប់ផ្តើម ឲ្យមានជើងហោះហើរ ផ្ទាល់ទៅកាន់សិង្ហបុរី

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានទទួលយកសំណើររបស់ក្រុមហ៊ុន អាកាសចរអាមេរិក ដែលបានធ្វើការស្នើរសុំតំាងតែពីថ្ងៃទី ១មិថុនា ក្នុងគោលបំណងឲ្យមានការហោះហើរផ្ទាល់ ពីទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ទៅកាន់សិង្ហបុរី នេះបើយោងតាមគេហទំព័ររបស់ Travel Weekly បានចុះផ្សាយកាលពីថ្ងៃម្សិលមិញទី២៩ ខែមករា ឆ្នាំ២០១៦។

អាម៉េរិកបានប្រកាសថាជើងហោះហើរមួយនេះ នឹងក្លាយជាជើងហោះហើរផ្ទាល់ដែលមានចម្ងាយផ្លូវវែងជាងគេបង្អស់ របស់ក្រុមហ៊ុនអាកាសចរអាមេរិក ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់យន្តហោះធន Boeing 787-9 Dreamlinerយគេបានបញ្ជាក់ថាវានឹងហោះជាមួយនឹងចម្ងាយផ្លូវប្រមាណជាជាង១៣.៥០០ គីឡូម៉ែត។

គួរបញ្ជាក់ផងដែរ ថាក្រុមហ៊ុនអាកាសចរសង្ហិបុរីមានជើងហោះហើរដែលមាន ផ្លូវធ្វើដំណើរវែងជាងគេបង្អស់លើលោកប្រវែងផ្លូវជាង ១៥.២០០គីឡូវម៉ែត្រ។ លោក Marcel Fuchs អនុប្រធានផ្នែកលក់ ប្រចំាតំបន់អាត្លង់ទិក និងបាស៊ីហ្វិកបាននិយាយថាក្រោយការរងចាំដ៏យូរ មុនការអនុញ្ញាតិឲ្យមានដំណើរការ ជើងហោះហើរមួយនេះជាមួយនឹង ការដាក់ឲ្យប្រើប្រាស់យន្តហោះ ប្រភេទប៊ូអ៊ីង ៧៨៧នឹងប្រាកដជាធ្វើឲ្យអតិថិជន របស់ខ្លួនទទួលបានអត្ថប្រយោជន៍ជាច្រើន។

ការធ្វើដំណើរពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមកកាន់សិង្ហបុរី ជាមួយនឹងយន្តហោះប៊ូអ៊ីងដែលមានកៅអីសរុបចំនួន ២៥២ កៅអីថា្នក់ Business Class ប្រមាណ ៤៨ កៅអីនិងថ្នាក់ Economy Class ៨៨ កៅអីផ្សេងទៀត៕

 

អាម៉េរិកចាប់ផ្តើម ឲ្យមានជើងហោះហើរ ផ្ទាល់ទៅកាន់សិង្ហបុរី