ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖​ កម្លាំង​​​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ ក្រោម​​ការ​បញ្ជា​​ និងដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយត្រី ប៉ោ វណ្ណ​និ​ត មេ​បញ្ជា​​ការ​កងរាជអាវុធហត្ថ​ខេត្ត បានចាត់​​កម្លាំង​​ចុះ​​បង្ក្រាប​មុខ​សញ្ញាជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន រហូត​ឈាន​ដល់​ឃាត់​ខ្លួន​បាន​​ជនសង្ស័យ​២​នាក់​ប្តី​-ប្រពន្ធ​ រួមទាំង​​វត្ថុ​តាង​​​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ​។

ហេតុ​ការណ៍​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​រំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​២៩ ​មក​រា ​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​ជនសង្ស័យ​​​ក្នុងភូមិ​ព្រៃ​ថ្មី សង្កាត់​​ទឹក​វិល ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​បម្រុង​​ចេញ​ទៅ​ចែកចាយ​ ។

​ជន​សង្ស័យទាំង២នាក់​ប្តី​-ប្រពន្ធ ​​១-​ឈ្មោះសឿ​ត យ៉ុ​ង (​ប្តី​) អាយុ​៣២​ឆ្នាំ ​មានទីលំ​នៅ​​ក្នុងភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល ក្រុង​សៀមរាប (​ជួញដូរ​)​ ​និង២-​​ឈ្មោះឃ្លាំង វ៉ុ​ន (​ប្រពន្ធ​) អាយុ​២៤​ឆ្នាំ ​រស់នៅ​ជាមួយ​គ្នា ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ ​។​ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​បានទូរស័ព្ទ​ចំនួន​៣​គ្រឿង​,​ ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១៧​កញ្ចប់ ទម្ងន់​ស្មើ​៤.៨​ក្រាម ,​ដែក​បំពង់​ទីប​១, ចំពាម​កៅស៊ូ​១ , WY ចំនួន​៤៦​គ្រាប់ ។