បញ្ជូន​ជនជាតិ​រុស្សី​ម្នាក់ និង​ជនជាតិ​ស្កុ​តឡែ​ន បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ទៅ​សាលាដំបូង​ខេត្ត

​ខេត្ត​ព្រះសីហនុ​៖ ជនបរទេស​ពីរ​នាក់​មាន​កំហុស​ដោយ​ឡែក​ពីគ្នា​ដោយ​ម្នាក់​បើកបរ​រថយន្ត​ស្ថិតក្នុង​ភាពស្រវឹង​ដែលមាន​កម្រិត​ជាតិ​អាល់កុល​0.63​មី​លី​លិ​ត្រ​ខ្ស​ល់ និង​ជនបរទេស​ម្នាក់ទៀត​បើកបរ​ម៉ូតូ​ក្នុង​ភាពស្រវឹង​ដូចគ្នា​ដោយមាន​កម្រិត​ជាតិ​អាល់កុល​0.94​មី​លី​លិ​ត្រ​ខ្ស​ល់ហើយ​កម្រិត​ជាតិ​អាល់កុល​នៅក្នុង​ខ្លួន​អ្នកបើកបរ​ទាំងពីរ​ខាងលើនេះ​ត្រូវ​ប្រឈម​ជាប់ពន្ធ​ធនាគារ​ដូចគ្នា ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្ត​កាលពី រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​បាន​ថ្លែងថា ជនបរទេស​ចំនួន​២​នាក់​ត្រូវបាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២៨ និង​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ បន្ទាប់​ពួកគេ​ទាំងពីរ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដែលមាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ត្រូវ​ជាប់ពន្ធនាគារ ហើយ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​នា​រសៀល​ថ្ងៃទី​២៩ មករា​នេះ ដើម្បី​ចាត់ការ​តាម ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជនបរទេស​ទាំងពីរ​មានឈ្មោះ​ទី​១- Andrei ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​រុស្ស៊ី​ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយបាន​បើករថយន្ត​ម៉ាក ឡុ​ច​ស៊ី​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-4154 ថយក្រោយ​បុក​ម៉ូតូ របស់​ឈ្មោះ បាន សា​រុំ រងរបួស​មធ្យម កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមករា វេលា​ម៉ោង​១៩​និង​១០​នាទី បាន​បង្កឡើង​ដោយសារ​អ្នកបើកបរ​មាន​ជាតិ​អាល់កុល 0.63​មី​លី​លិ​ត្រ​ខ្ស​ល់ ដែលជា​កម្រិត​មួយ នឹងត្រូវ​ជាប់ពន្ធ​ធនាគារ​។

​ចំណែក ជនបរទេស​ទី​២​មានឈ្មោះ​LAIM FISMER ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ស្កុ​តឡែ​ន បាន​បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ​បង្ក​ការ​ភ័យ ខ្លាច​ដល់​អ្នកធ្វើតំណើរ​ទើប​សមត្ថកិច្ច ឃាត់ខ្លួន​សាកសួរ និង វាស់​ជាតិ​អាល់កុល រកឃើញ​រហូត​ជាតិ​អាល់កុល 0.94​មី​លី​លិ​ត្រ​ខ្ស​ល់​ដែលជា​កម្រិត​មួយ នឹងត្រូវ​ជាប់ពន្ធ​ធនាគារ​ដូចគ្នា​។

​លោក​វរសេនីយ៍ឯក អ៊ី សុខា បាន​បញ្ចាក់​ទៀតថា ចាប់ពី​ថ្ងៃនេះ​តទៅ កម្លាំង​ប្រចាំ​គោលដៅ ចរាចរណ៍​នឹងមិន​អត់អោន​ដល់​ជន​ណា​ដែល​បើក​បរមាន​សារជាតិ​អាល់កុល ខ្លាំង ចាប់​0.៤៥​មី​លី​លិ​ត្រ​ខ្ស​ល់ ឡើងទៅ​ជាដាច់ខាត ព្រោះ​ដោយសារ​ការបើក​បរមា​ន​ជាតិ​ស្រវឹង​នេះហើយ បានធ្វើអោយ​កើតមាន​ករណី​គ្រោះ​ចរាចរ​ណ៏​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​៕ សមុទ្រ​ខៀវ​

KA-30-01-2016-05 KA-30-01-2016-01 KA-30-01-2016-02