ទ្រង់ រណឫទ្ធិ បដិសេធ​សំណើ​រលោក ញឹក ប៊ុនឆៃ ដែល​សុំ​ធ្វើ​សិក្ខាសាលា​បញ្ចប់​ការចោទប្រកាន់​គ្នា​

​លោក ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានស្នើ​ឲ្យ​ប្រធាន​គណបក្ស ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ  ធ្វើ​សិក្ខាសាលា​មួយ ដោយ​ពិភាក្សា​ប្រមូល​ទិន្នន័យ​ទាំងអស់  ដើម្បី​បញ្ចប់​មន្ទិល​ស​សង្ស័យ និង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​។ តែ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​បដិសេធ​មិន​អនុញ្ញាតិ​នោះទេ ដោយ​ថា​នេះ​អាច​ល្បិច​របសលោក ញឹក ប៊ុនឆៃ ដើម្បី​ទម្លាក់កំហុស​លើ​ទ្រង់​។​

​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​បាន​បដិសេធ​សំណើរ​របស់​អនុប្រធាន​បក្ស​ខ្លួន​នេះ យល់ឃើញថា ការស្នើសុំ​បើក​សិក្ខាសាលា​នាពេលនេះ គឺ​លោក ញឹក ប៊ុនឆៃ មានបំណង​ចង់យក​ឱកាស​នេះ​រំលឹក​រឿង​អតីត​កាលពី​ឆ្នាំ​២០០៦ យកមក​ទម្លាក់កំហុស​លើ​ទ្រង់ និង​មន្ត្រី​បក្ស​ដទៃទៀត​ប៉ុណ្ណោះ ។ នៅ​ចំពោះមុខ​អ្នកកាសែត​ក្រោយ​ចប់​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​បក្ស​នៅ​ព្រឹក​នេះ ព្រះអង្គ​បន្ថែមថា មូលហេតុ​ដែល​ទ្រង់​មិន​អនុញ្ញាត​តាម​សំណើ​រលោក ញឹក ប៊ុនឆៃ នេះ គឺ​ដើម្បី​កុំ​ឲ្យ​ភាពចម្រូងចម្រាស​ផ្ទៃក្នុង​បក្ស​កាន់តែ​ធំ​ជាង​នេះ ។​

​សូម​ស្ដាប់​សំឡេង​៖

​បើទោះជា​គ្មាន​ការធ្វើសិក្ខាសាលា​តាម​សំណើរ​អនុប្រធាន​ក៏ដោយ តែ​សម្តេចក្រុមព្រះ​នៅតែ​ប្រកាន់​ជំហរ​រួបរួមគ្នា​ដដែល ដោយ​ទ្រង់​បាន​ថ្លែង​ការពារ​ថា​បញ្ហា​ផ្ទៃក្នុង​បក្ស មិនមាន​ភាព​រង្គោះរង្គើ​រហូតដល់​បែប​បាក់​នោះទេ ។ តែ​យ៉ាងណា​ព្រះអង្គម្ចាស់ រណឫទ្ធិ ក៏បាន​ព្រលយ​ពាក្យ​ព្រមាន​លោក ញឹក ប៊ុនឆៃ វិញ​ថា បើសិនជា​អនុប្រធាន​រូបនេះ​ហ៊ាន​ធ្វើ​អ្វី​ខុស​នឹង​លក្ខ​ខ​ន្ដិ​កៈប​ក្ស​នោះ ព្រះអង្គ​នឹង​ចាត់វិធានការ​លោក​តាម​វិន័យ​បក្ស​ជាមិនខាន​។

​កាលពីពេល​ថ្មីៗ​នេះ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​អនុប្រធាន​លោក ញឹក ប៊ុនឆៃ បាន​សរសេរ​លិខិត​ឆ្លើយឆ្លង ដោយ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ដែល​បង្ក​ឲ្យ​ភាពល្អក់​កករ និង​មាន​ភាពចម្រូងចម្រាស​គ្នា​នៅក្នុង​បក្ស​។​

​ក្រោយពី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់រ​បស់​សម្តេចក្រុមព្រះ​ថា ខ្លួន​មិនមាន​ចេតនា​បះបោរ ឬ​ប្រឆាំង​ទ្រង់ រណឫទ្ធិ រួចមក លោក ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អះអាងថា លោក​បានស្នើ​ឲ្យ​ប្រធាន​គណបក្ស ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ  ធ្វើ​សិក្ខាសាលា​មួយ ដោយ​បើក​ឲ្យ​មានការ​ពិភាក្សា​ដោយ​សេរី ដើម្បី​ប្រមូល​ទិន្នន័យ​ទាំងអស់  បញ្ចប់​មន្ទិល​ស​សង្ស័យ និង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ការធ្វើសិក្ខាសាលា​នេះ ក៏​បញ្ជាក់​ពី​ការគិតគូរ​ចំពោះ​អនាគត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​ស្នាម​ព្រះ​ហ​ស្ថ និង​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ដែរ​។​

​បើតាម​លោក ញឹក ប៊ុនឆៃ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រុមព្រះ ជាង ១ ឆ្នាំ មកនេះ គណបក្ស​នេះ មិន​កើន​ប្រជាប្រិយភាព​ឡើយ ផ្ទុយទៅវិញ​មានតែ​ធ្លាក់ចុះ​ប្រជាប្រិយភាព​ថែម​។ លោក​ថា បន្ទាប់ពី​លោក​យាង​សម្តេចក្រុមព្រះ​មក​ធ្វើជា​ប្រធាន​បក្ស​ឡើងវិញ មន្ត្រី​ចាស់​បក្ស​នេះ​មួយចំនួន បាន​បាត់បង់​តួនាទី ដែល​ធ្វើ​ឲ្យ​សមាជិក​បក្ស​ខ្លះ​ដើរចេញ​។ តែ សម្ដេចក្រុមព្រះ​បដិសេធថា មិន​ដូច​ការលើកឡើង​របស់​លោក ញឹក ប៊ុនឆៃ ឡើយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​