យុ​វ​សិ​ស្ស​ម្នា​ក់​បើ​ក​ម៉ូតូ​លឿ​ន​ឡើ​ង​ស្ពា​ន​ជ្រោ​យ​ច​ង្វា​រ ជ្រុ​ល​បុ​ក​ប​ង្គោ​ល​ភ្លើ​ង ប៉ើ​ង​ធ្លា​ក់​ទៅ​ក្រោ​ម​ សំ​ណា​ង​អ​ត់​ស្លា​ប់​

ភ្នំពេញ៖ សិ​ស្ស​សា​លា​ឯ​ក​ជ​ន​ម្នា​ក់ បា​ន​បើ​ក​ម៉ូ​តូ​ទៅ​បុ​ក​ប​ង្គោ​ល​ភ្លើ​ង នៅ​លើ​ស្ពា​ន​ជ្រោ​យ​ច​ង្វា​រ​ចា​ស់​ ប​ណ្តា​ល​ឲ្យ​បើុ​ង​ធ្លា​ក់​ទៅ​ក្រោ​ម នៅ​វេ​លា​ម៉ោ​ង​១២​ថ្ងៃ​ត្រ​ង់​ទី ៣០ ខែ មករា ឆ្នាំ ២០១៦ នេះ​ខ​ណ​:​ដែ​ល​រូប​គេ​ចេ​ញ​ពី​សា​លា​បើ​ក​ម៉ូ​តូ​ម​ក​ផ្ទះ​។ ប៉ុន្តែអាចចាត់ទុកសំណាងហើយ ដែលជនរងគ្រោះ មិនធ្លាក់ចូលទឹក គឺធ្លាក់នៅត្រើយខាងលិចនៅលើដី ប​ណ្តា​ល​ឲ្យ​រង​របួ​ស​ធ្ងន់ បាក់ជើងស្រែកឲ្យគេជួយ យកទៅពេទ្យ។ ជនរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះ មុនពេលកើតហេតុ បានបើកម៉ូតូតែម្នាក់ឯង ក្នុង​ល្បឿ​ន​លឿ​ន​គួ​រសម ពីទិសខាងលិចទៅទិសខាងកើត ហើយប្រហែលជារវល់ងាកមើលអ្វីហើយ ឫមួយភ្លេចភ្លាំង ក៏​ជ្រុ​ល​ទៅ​បុ​ក​បង្គោលភ្លើងពេញមួយទំហឹង បណ្តាលឲ្យបើុង ធ្លាក់មកក្រោមស្ពានលើដី និងថ្ម បែកមុខមាត់ អា​ច​បា​ក់​ជើ​ង​ទៀ​ត​ផ​ង ខ​ណ​:ម៉ូ​តូ​រ​ង​កា​រ​ខូ​ច​ខា​ត​យ៉ា​ង​ធ្ង​ន់​ធ្ង​រ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេជួយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ភ្លា​ម​ៗ​ផង​ដែរ​៕ ដោយ៖ ចន្ធី

  • យុ​វ​សិ​ស្ស​ម្នា​ក់​បើ​ក​ម៉ូតូ​លឿ​ន​ឡើ​ង​ស្ពា​ន​ជ្រោ​យ​ច​ង្វា​រ ជ្រុ​ល​បុ​ក​ប​ង្គោ​ល​ភ្លើ​ង ប៉ើ​ង​ធ្លា​ក់​ទៅ​ក្រោ​ម​ សំ​ណា​ង​អ​ត់​ស្លា​ប់​已关闭评论
  • 26 views
  • Hide Sidebar
    A+