ប្រជាពលរដ្ឋស្នើឱ្យ គណៈកម្មការ ទប់ស្កាត់និងបង្រ្កាប បទល្មើសព្រៃឈើ ខេត្តមេត្តាជួយស្រាវជ្រាវ បទល្មើសឈើខុសច្បាប់

មណ្ឌលគិរីៈ បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ដែលមានទំហ៊ំ ច្រើនសន្ធឹកសន្ធាប់ ដែលគណៈកម្មការ ថ្នាក់ជាតិបានធ្វើការវាយតំលៃថា ជាឈើខុសច្បាប់ ជាច្រើនបានកើតឡើង នៅក្នុងតំបន់ហាមឃាត់ របស់រដ្ឋ ដូចជា នៅតំបន់ដែនជំរកសត្វព្រៃភ្នំព្រេច ដែនជំរកសត្វព្រៃភ្នំណាំលៀរ និងដីព្រៃបំរ៉ុងអចិន្រ្តៃយ៍របស់រដ្ឋ ត្រូវបាន គេកាប់បំផ្លាញយ៉ាងដំណំ រហូតមកដល់ពេលនេះ ចំពោះ មន្រ្តីទទួលខុសត្រូវដែន ឬអ្នកជាប់ពាក់ ព័ន្ធដ៍ទៃទៀត នៅខេត្តនេះ គេពុំទាន់ឃើញមានចំណាត់ ការរបស់ផ្លូវច្បាប់ណាមួយដាក់ការស៊ើបអង្កេតដើម្បី ស្រាវជ្រាវរកអ្នក ជាប់ពាក់ព័ន្ធទាំងនោះមកផ្តន់ទាទោសតាមច្បាប់នៅឡើយទេ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សហគមន៍ការពារព្រៃឈើ និងមហាជនជាច្រើនផងដែរទូទាំងខេត្តនេះបានលើឡើងថា រាល់បទល្មើសព្រៃឈើដែលមានទំហ៊ំធំធេងនោះ គឺបានកើតឡើងនៅក្នុងដែនហាមឃាត់ របស់រដ្ឋ ចំនួនពីរ នៅមណ្ឌលគិរី គឺដែនជំរកសត្វព្រៃភ្នំព្រេច និងដែនជំរកសត្វព្រៃភ្នំណាំលៀរ  ដែលគ្រប់ដែន ទាំងពីរនេះផ្ទាល់ដោយលោក សំរ៉ង ឌីចិត្រនាយកដែនជំរកសត្វព្រៃភ្នំព្រេច លោក រ័ត្ន សុវណ្ណ នាយកដែនជំរក សត្វព្រៃភ្នំណាំលៀរ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់និងធ្វើការបង្រ្កាបរាល់បទល្មើសព្រៃដែលបានកើតឡើនៅតំបន់នេះ តែផ្ទុយទៅវិញពេលនេះត្រូវបាន គេរកឃើញឈើខុសច្បាប់យ៉ាងច្រើនរាប់យពាន់ម៉ែត្រគូបក្នុងដែនទាំងនោះ ករណីដ៍រសើបនេះត្រូវបានគេដាក់ការសង្ស័យថា មន្រ្តីចំនួនបីរូបខាងលើដែលទទួលខុសត្រូវដែននេះ និងអាចមានមន្រ្តីមានអំណាចមួយចំនួនទៀតផង នៅក្នុងខេត្តនេះសង្ស័យចូលរួមឃុប ឃិតគ្នា ទទួលផលប្រយោជន៍ហើយមើលទៅ បានជាបណ្តែតបណ្តោយអោយកើតមានបទល្មើសយ៉ាងធំធេង នេះកើត ឡើងដោយរលូនបែបនេះ មិនតែប៉ុណ្ណោះករណីនេះអាចមានការបិតបាំងថ្នាក់លើ រាយការណ៍និងសរសេរតែ របាយការណ៍ល្អៗ ជូនថ្នាក់លើក្នុងន័យលាក់បំបាំង ការពិតតែប៉ុណ្ណោះ។ ម៉្យាងវិញទៀតមហាជនទូទាំងខេត្តនេះ ដដែលក៍បានធ្វើការសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)សូមជួយស្រាវជ្រាវនិងអង្កេតលើរឿងនេះអោយបានស៊ីជុំរៅផងដើម្បីចាត់ការតាមផ្លូវច្បាប់ដល់មន្រ្តីដែលស្ពឹកស្រពាន់។

សូមជំរាបថា ស្របពេលដែលមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាត់ចែងអោយមានគណៈក្មការជាតិ ចុះទប់ស្កាត់និង ធ្វើការបង្រ្កាបបទល្មើសព្រៃឈើ ធ្វើឡើងទូទាំងប្រទេស ។ ដោយឡែកនៅខេត្តមណ្ឌលគិរីគណៈកម្មការថ្នាក់ជាតិចុះធ្វើការស្រាវជ្រាវ ទប់ស្កាត់និងងបង្រ្កាបនៅតំបន់ ខេត្តនេះ បើយោងតាមប្រភពឱ្យដឹងថា មានបទល្មើសព្រៃឈើបានកើតមាន ច្រើនសន្ធឹកសន្ធាប់ភាគ ច្រើនកើតឡើងនៅក្នុងក្រុមហ៊ុមដីព្រៃសម្បទានសេដ្ឋកិច្ច ដែលវិនិយោគនៅក្នុងដែនជំរកសត្វព្រៃ ក្នុងទឹកដីភូមិ សាស្រ្តស្រុកកែវសីមា ស្រុកកោះញែក និងនៅស្រុពេជ្រាដាជាដើមដែលឈើខុសច្បាប់ទាំងនោះអាចជាការប្រមូលយកមកពីក្រៅដែនរបស់ខ្លួន។ លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីនិងជាប្រធានគណៈកម្មការទប់ស្កាត់បទល្មើសខេត្ត នៅថ្ងៃទី៣០ខែមករានេះ ព្រឹកនេះលោកបានប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានយើងប្រចាំខេត្តនេះថា លោកកំពុងជាប់រវល់ប្រជុំ។គួររំលឹកផងដែរថា រាល់ពេលអ្នកយកព័ត៌មានសុំការបំភ្លឺម្តងៗពីលោកអភិបាល ខេត្តមណ្ឌលគិរីគឺ លោកតែងតែថ្លែងប្រាប់ជាប់រវល់ប្រជុំៗ។ លោកឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោកបានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣០ខែមករា ថា ទោះបីរូបលោកមិនមានឈ្មោះនៅក្នុងអនុគណៈកម្មការ ទប់ស្កាត់និងបង្រ្កាបរបស់ខេត្ត ក៍ដោយរូបលោកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ចាត់ចែងធ្វើការបញ្ជូនតំណាងអយ្យការ របស់ខ្លួនឱ្យចុះធ្វើការស្រាវជ្រាវ និងអង្កេតលើបទល្មើសព្រៃនៅតាមបណ្តាក្រុមហ៊ុនមួយចំនួននោះអោយបានម៉ត់ចត់បំផុតដើម្បី កសាងសំណុំរឿងនិងបន្តចាត់ការតាមនិតិវិធី៕

ប្រជាពលរដ្ឋស្នើឱ្យ គណៈកម្មការ ទប់ស្កាត់និងបង្រ្កាប បទល្មើសព្រៃឈើ ខេត្តមេត្តាជួយស្រាវជ្រាវ បទល្មើសឈើខុសច្បាប់

ប្រជាពលរដ្ឋស្នើឱ្យ គណៈកម្មការ ទប់ស្កាត់និងបង្រ្កាប បទល្មើសព្រៃឈើ ខេត្តមេត្តាជួយស្រាវជ្រាវ បទល្មើសឈើខុសច្បាប់

ប្រជាពលរដ្ឋស្នើឱ្យ គណៈកម្មការ ទប់ស្កាត់និងបង្រ្កាប បទល្មើសព្រៃឈើ ខេត្តមេត្តាជួយស្រាវជ្រាវ បទល្មើសឈើខុសច្បាប់