ស្រែងអាចកើតមាននៅតំបន់ណាខ្លះ?

ស្រែងជាជំងឺដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បណ្តាលឲ្យចេញកន្ទួលរមាស់លើស្បែក និងចេញជាដុំផ្ទាំងក្រហមៗលើស្បែក។ ខាងក្រោមនេះជាព័ត៌មានមួយចំនួនទាក់ទងនឹងជំងឺ ដូច្នេះអ្នកមិនត្រូវពាក់ព័ន្ធនឹងការឆ្លងមេរោគនេះទេ៖
 
ស្រែងអាចកើតមាននៅតំបន់ណាខ្លះ?
ស្រែង
វាមានលក្ខណៈក្រៀមៗ, មូល, កន្ទួលតូចៗ និងចេញផ្ទាំងក្រហមៗនៅលើស្បែក។ វាច្រើនតែកើតនៅពេលអាកាសធាតុក្តៅ ហើយសើម។ ហើយរឿងដែលអាក្រក់បំផុតនោះគឺ ជំងឺស្រែងនេះអាចឆ្លងទៅកាន់មនុស្សម្នាក់ទៀតភ្លាម បន្ទាប់ពីបានប៉ះពាល់នឹងអ្នកកើតជំងឺនេះ។
ស្រែងលើខ្លួន
ស្រែងអាចកើតនៅលើខ្លួនប្រាណទាំងមូល ដែលបណ្តាលឲ្យចេញកន្ទួលមូលៗនៅលើស្បែក។
ស្រែងលើដៃ
ស្រែងអាចកើតនៅលើដៃ វាជាប្រភេទមេរោគផ្សិតដែលកើតនៅលើម្រាមដៃ និងបាតដៃ ហើយឈានទៅដល់ក្រចកដៃ និងលឿងក្រចក, ធ្វើឲ្យក្រចកផុយងាយបាក់។
ស្រែងលើក្បាល
ស្រែអាចកើតនៅលើក្បាលក្មេងតូច ដែលធ្វើឲ្យមានទំពែកដុំៗ។
ចេញផ្ទាំងក្រហមៗលើផ្ទៃមុខ
ស្រែងនេះអាចកើតមាននៅលើផ្ទៃមុខ ហើយពេលខ្លះនៅលើ ក។
ស្រែងលើជើង
វាបណ្តាលឲ្យមានអារម្មណ៏ក្រហាយ, របកស្បែក និងកន្ទួលនៅលើបាតជើង។
កន្ទួលរមាស់ត្រង់ក្រលៀន
ជាធម្មតា វាកើតឡើងត្រង់កន្លែងក្រលៀន បណ្តាលឲ្យចេញកន្ទួលរមាស់ត្រង់តំបន់មួយនេះ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស្រែងអាចកើតមាននៅតំបន់ណាខ្លះ?
    • ស្រែងអាចកើតមាននៅតំបន់ណាខ្លះ?已关闭评论
    • 14 views
    • Hide Sidebar
      A+
    Publish on:2016/01/30  Category:សុខភាព
    Tags: