ស្ដ្រីវ័យ ៥១ឆ្នាំ កាត់ប្រដាប់ភេទប្ដី ចោលដោយសារតែមិនអាច អត់ទ្រាំរឿងលើគ្រែ

ម៉ាឡេស៊ី៖ ស្ដ្រីវ័យ ៥១ឆ្នាំ ជាអ្នករស់នៅក្នុង Kuala Pilah នៃប្រទេសម៉ាឡេស៊ី ត្រូវបានចាប់ខ្លួន ក្រោយពីកាត់ប្រដាប់ភេទ ប្ដីរបស់ខ្លួន ក្នុងអំឡុងពេលដែល គាត់កំពុងតែគេងលង់លក់។

យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ដ្រីជាជនល្មើស បានកាត់ប្រដាប់ភេទ បុរសជាស្វាមី ឈ្មោះថា  Pakistani អាយុ ៤៤ឆ្នាំ កាលពីម៉ោង ១និង៣០នាទីព្រឹកចូលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦។ នៅក្នុងនោះ មូលហេតុដែលជម្រុញឲ្យគាត់ ធ្វើបែបនេះ ដោយសារតែគាត់ មិនអាចទ្រាំទ្រទៅនឹង ការទាមទាររួមភេទបែបចម្លែកៗ របស់ប្ដីគាត់។ គាត់បានបន្ដថា សកម្មភាពបែបនេះ បានកើតឡើងតាំងពី ពួកគាត់បានរៀបការតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ប៉ុន្ដែគាត់ចេះ តែអត់ទ្រាំ។ 

ស្ថិតនៅក្រោមច្បាប់របស់ប្រទេសម៉ាឡេស៊ី ជនល្មើស ដែលកាត់ទោសក្រោមច្បាប់ព្រហ្មទណ្ឌទី ៣២៦ ដែលប្រើប្រាស់អាវុធ ក្នុងការបង្ករបួសស្នាម បែបធ្ងន់ធ្ងរនោះ នឹងត្រូវកាត់ទោស ឲ្យជាប់គុករហូតដល់ ២០ឆ្នាំ និងមានជាការពិន័យ ផ្សេងៗ៕

ស្ដ្រីវ័យ ៥១ឆ្នាំ កាត់ប្រដាប់ភេទប្ដី ចោលដោយសារតែមិនអាច អត់ទ្រាំរឿងលើគ្រែ

រូបភាពស្ដ្រីជាជនល្មើស 

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត