តើ​ពេល​ណា​កូន​ត្រូវ​ការប្តូរ​ដប​ទឹកដោះគោ​?

តើ​ពេល​ណា​កូន​ត្រូវ​ការប្តូរ​ដប​ទឹកដោះគោ​?

​កូនក្មេង​គឺ​សុទ្ធតែ​ត្រូវ​ការប្រើ​ដប​ទឹកដោះគោ​គ្រប់គ្នា ប៉ុន្តែ​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ប្រើ​ដប​មួយ​ក្នុង​រយៈពេល​យូរ​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន ដូចនេះ​តើ​ពេលណា​ដែល​កូន​ត្រូវ​ការប្តូរ​ដប​ទឹកដោះគោ​នោះ​?

ដប​ដែល​ហួសកំណត់​
មិន​ថា​របស់​ប្រើប្រាស់ ឬ​អាហារ​ឡើយ វា​សុទ្ធតែ​មាន​ថ្ងៃ​ផុតកំណត់​ទាំងអស់ ដូចនេះ​ដប​ទឹកដោះគោ​កូន​ក៏​ដូចគ្នា​ដែរ វា​មាន​ថ្ងៃ​ផុតកំណត់​ដូចគ្នា ដូចនេះ​អ្នក​មិន​ត្រូវ​ប្រើ​ហួស​ថ្ងៃ​របស់​វា​ទេ បើ​ពុំ​ដូច្នោះ​ទេ កូន​អាច​នឹង​មាន​បញ្ហា​សុខភាព​បាន​យ៉ាង​ងាយ ដូចនេះ​អ្នក​ត្រូវតែ​ផ្លាស់ប្តូរ​ឲ្យបាន​ទាន់​ពេលវេលា​។​

ដប​ប្រេះ​
នៅពេល​ដែល​ដប​ទឹកដោះគោ​កូន​ប្រើ​យូរ ឬ​តែងតែ​ធ្លាក់ វា​អាច​នឹង​មាន​ស្នាម​ប្រេះ មិន​ថា​ដប​ជ័រ ឬ​កញ្ចក់​ឡើយ ដូចនេះ​អ្នក​មិន​ត្រូវ​ព្រោះតែ​សន្សំ​សំចៃ​ថវិការ ហើយ​មិន​ប្តូរ​ឲ្យ​កូន​ឡើយ នោះ​កូន​អាច​នឹង​មាន​គ្រោះថ្នាក់ ដោយ​វា​អាច​ធ្វើឲ្យ​មុតមាត់​កូនបាន ដូចនេះ​អ្នក​ត្រូវតែ​ប្តូរ​ឲ្យ​កូន​ជា​បន្ទាន់ មិន​ខ្វល់​ថា​ប្រេះ​តិច ឬ​ច្រើន​ឡើយ ទើប​កូន​អាច​មាន​សុវត្ថិភាព​ក្នុងការ​បៅ​ទឹកដោះគោ​របស់គេ​។​

ក្នុង​ដប​មាន​ស្នាម​លឿង​
នៅពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​យូរ​ដោយ​ប្រើ​ដប​តែមួយ នោះ​វា​ងាយ​នឹង​មាន​ស្នាម​លឿង​កើតឡើង​ណាស់​នៅពេល​ដែល​អ្នក​លាង​សម្អាត​មិន​ស្អាត ដូចនេះ​អ្នក​គួរតែ​ប្តូរ​ចេញ​ឲ្យ​កូន ព្រោះ​ស្នាម​ទាំងនេះ​សុទ្ធតែ​ជា​មេរោគ​ដែល​អាច​ធ្វើ​ឲ្យ​កូន​រាក​បាន​នៅពេល​ដែល​បៅ​ទឹកដោះគោ ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​កូន​មាន​ជំងឺផ្សេងៗ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។