ទស្សនិកជន ក្ដៅចិត្ត ព្រោះតួស៊ុនអ៊ូខុង ឆ្នាំ១៩៨៦ ត្រូវប៉ុស្តិ៍ទូរទស្សន៍ រើសអើង

ខុសពីព័ត៌មានដែលបាន ចុះផ្សាយមុននោះ ថាតារាសម្ដែងជើងចាស់ Liu Xiao Ling Tong ត្រូវបានគេអញ្ជើញឲ្យសម្ដែង ក្នុងកម្មវិធីទទួលឆ្នាំថ្មីរបស់ ប៉ុស្តិ៍ទូរទស្សន៍ជាតិនោះ តួស៊ុន អ៊ូខុង ជាសាមីខ្លួនបានឲ្យដឹងថាលោក មិនត្រូវបានគេអញ្ជើញនោះទេ។

ទស្សនិកជន ក្ដៅចិត្ត ព្រោះតួស៊ុនអ៊ូខុង ឆ្នាំ១៩៨៦ ត្រូវប៉ុស្តិ៍ទូរទស្សន៍ រើសអើង

បណ្ដាញព័ត៌មាន Ifeng របស់ចិនបានរាយការណ៍ថា កាលពីថ្ងៃទី ១៨ ខែមករាមុននេះមានគេហទំព័រជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាតថា តារាសម្ដែងរៀមច្បង Liu Xiao Ling Tong គឺជាតារាកិត្តិយសនៅក្នុងកម្មវិធី អបអរឆ្នាំថ្មីដែលជាឆ្នាំវក របស់ប៉ុស្តិ៍ CCTV។ ពួកគេព្រមទាំងបានបន្ថែមទៀតថាតារាអាយុ ៥៦ឆ្នាំព្រមទាំងបានសម្ដែង ល្ខោនហនុមានជាមួយនឹងកំពូលតារាសម្ដែង ហុងកុង Aaron Kwok ទៀតផងព្រោះ Aaron គឺជាតួអ៊ូខុងថ្មីបំផុតនៅលើកញ្ចក់ភាពយន្តចិន។

យ៉ាងណាក៏ដោយ ឆ្លើយតបនឹងអ្នកកាសែត កាលពីល្ងាចថ្ងៃទី ២៧ ខែមករា Liu Xiao Ling Tong បានឲ្យដឹងថាព័ត៌មានខាង លើគឺខុសពីការពិតទាំងស្រុង។ “ខ្ញុំមិនបានទទួលពាក្យអញ្ជើញអ្វីទាំងអស់ពី CCTV រឹតតែគ្មានរឿងខ្ញុំនិង Aaron Kwok មានការសម្ដែងរួមគ្នាទៅទៀត” តារាសម្ដែងវ័យចំណាស់បកស្រាយ។

ទស្សនិកជន ក្ដៅចិត្ត ព្រោះតួស៊ុនអ៊ូខុង ឆ្នាំ១៩៨៦ ត្រូវប៉ុស្តិ៍ទូរទស្សន៍ រើសអើង

ពេលបានដឹងព័ត៌មានខាងលើ ប្រជាជនប្រទេសចិនបានមាន ប្រតិកម្មយ៉ាងខ្លាំង។ ពួកគេបានឲ្យដឹងថារូបភាព ស៊ុនអ៊ូខុងរបស់ Liu Xiao Ling Tong គឺបានផ្សារភ្ជាប់ទៅនឹង យុវភាពរបស់ប្រជាជនចិន នៅគ្រប់ស្រទាប់ ដូចនេះហើយការអញ្ជើញលោក ឲ្យសម្ដែងនៅក្នុងឱកាសចូលឆ្នាំវកនេះ គឺសមស្របបំផុត។

លើសពីនេះទៅទៀតអ្នកប្រើប្រាស់អ៊ីនធឺណិត មួយចំនួនបានផ្ញើលិខិតទៅកាន់ប៉ុស្តិ៍ទូរទស្សន៍នេះ ដើម្បីឲ្យពួកគេផ្លាស់ប្ដូរគម្រោងមួយនេះ។ ឆ្លើយតបចំពោះទឹកចិត្តរបស់ អ្នកគាំទ្រ Ling Tong បានចែករំលែកថា លោកមិនពិបាកចិត្តនោះទេ។ “ខ្ញុំគឺជាបុគ្គលិករបស់ CCTV ហើយរើសយកអ្នកណាមក សម្ដែងគឺជាជម្រើសរបស់ពួកគេ។ បើគេមិនត្រូវការខ្ញុំ ខ្ញុំក៏មិនប្រកាន់អីដែរ។ ទោះជាយ៉ាងណាក៏វា មិនមែនជារឿងធំដុំអ្វីដែរ។

ទស្សនិកជន ក្ដៅចិត្ត ព្រោះតួស៊ុនអ៊ូខុង ឆ្នាំ១៩៨៦ ត្រូវប៉ុស្តិ៍ទូរទស្សន៍ រើសអើង

តារាសម្ដែងប្រុសបានបន្ថែមទៀតថា បើទោះបីជាមិនបានសម្ដែង ក្នុងកម្មវិធីធំលើប៉ុស្តិ៍ទូរទស្សន៍ ជាតិក៏ពិតមែនតែលោកក៏ត្រូវបាន គេអញ្ជើញឲ្យសម្ដែងលើ ប៉ុស្តិ៍ខេត្តមួយចំនួនដូចជា Liaoning និង Shandong ដែរ៕

ប្រភព៖ សប្បាយ